ព្រះត្រៃបិដក ភាគ ៥៩
[៨០០] (ពោធិសត្វ....) បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូនបង្កើតរបស់លោកដែលព្រះរាជាកាសីទ្រង់ប្រកបដោយប្រាជ្ញា មានយស បានលែងមកវិញហើយ។
[៨០១] (មាតាពោធិសត្វ...) ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែងចំពោះបុគ្គលចាស់សព្វ ៗ កាល សូមព្រះរាជានោះ ញុំាងដែនរបស់ពួកអ្នកកាសីឲ្យចំរើន គង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ។
ចប់ មាតុបោសកជាតក ទី១។
ជុណ្ហជាតក ទី២
[៨០២] (ព្រាហ្មណ៍ បានពោលថា) បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គស្តាប់ពាក្យ របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ មកក្នុងទីនេះ ដោយសេចក្តីត្រូវការចំពោះព្រះអង្គ ទ្រង់ព្រះនាមជុណ្ហៈ បពិត្រព្រះអង្គប្រសើរបំផុតជាងពួកសត្វជើងពីរ បណ្ឌិតទាំងឡាយ ពោលថា កាលព្រាហ្មណ៍ ជាអ្នកដំណើរ កំពុងឈរ (សូម) បុគ្គលមិនត្រូវដើរ (ហួស) ទេ។
ID: 636868128050951219
ទៅកាន់ទំព័រ៖