ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨០៣​]​ ​(​ព្រះរាជា​ ​ទ្រង់​ត្រាស់​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​ឮ​ ​យើង​ឈប់​នៅ​ ​អ្នក​ចូរ​និយាយ​ចុះ​ ​អ្នក​មក​ក្នុង​ទីនេះ​ ​ដោយ​ប្រយោជន៍​ណា​ ​ឬ​ប្រាថ្នា​នូវ​ប្រយោជន៍អ្វី​ ​ចំពោះ​យើង​ ​ទើប​មក​ក្នុង​ទីនេះ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ប្រាប់​នូវ​ប្រយោជន៍​នោះ​ចុះ​។​
 [​៨០៤​]​ ​(​ព្រាហ្មណ៍​.​.​.​.​)​ ​សូម​ព្រះអង្គ​ប្រទាន​ស្រុកសួយ​ ​៥​ ​ទាសី​ ​១០០​ ​គោ​ ​៧០០​ ​និង​មាស​ឆ្តោ​រ​ ​ជាង​ ​១០០០​ ​ដល់​ទូលព្រះបង្គំ​ ​សូម​ប្រទាន​ភរិយា​ ​២​ ​នាក់​ ​មាន​រូបសណ្ឋាន​ដូចគ្នា​ ​ដល់​ទូលព្រះបង្គំ​ផង​។​
 [​៨០៥​]​ ​(​ព្រះរាជា​.​.​.​)​ ​ម្នាល​ព្រាហ្មណ៍​ ​ក្រែង​អ្នកមាន​តបៈ​ដ៏​ខ្លាំង​ដែរ​ឬ​ ​ម្នាល​ព្រាហ្មណ៍​ ​ក្រែង​អ្នកមាន​មន្ត​ទាំងឡាយ​ ​មាន​សភាព​ដ៏​វិចិត្រ​ដែរ​ឬ​ ​ក្រែង​អ្នកមាន​ពួក​យក្ស​ខ្លះ​ ​ជា​អ្នក​ស្តាប់​ដែរ​ឬ​ ​ម្យ៉ាងទៀត​ ​អ្នកដឹង​ច្បាស់​នូវ​ប្រយោជន៍​ដែល​អ្នកធ្វើ​ហើយ​ ​ចំពោះ​យើង​ឬ​។​
 [​៨០៦​]​ ​(​ព្រាហ្មណ៍​.​.​.​.​)​ ​ទូលព្រះបង្គំជាខ្ញុំ​ ​មិន​មានត​បៈ​ ​មិន​មាន​មន្ត​ទេ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​មិន​មាន​ពួក​យក្ស​ខ្លះ​ជា​អ្នក​ស្តាប់​ទេ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​មិនដឹង​ច្បាស់​នូវ​ប្រយោជន៍​ ​ដែល​ទូលព្រះបង្គំជាខ្ញុំ​ធ្វើ​ហើយ​ចំពោះ​ព្រះអង្គ​ទេ​ ​ក្នុង​កាលមុន​ ​(​ទូលព្រះបង្គំជាខ្ញុំ​ ​និង​ព្រះអង្គ​)​ ​គ្រាន់តែ​បាន​ជួបគ្នា​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636868128340297769
ទៅកាន់ទំព័រ៖