ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨០៧​]​ ​(​ព្រះរាជា​.​.​.​)​ ​តាមខ្ញុំ​ដឹង​ ​នេះ​ជា​ការ​ឃើញ​ដំបូង​ ​យើង​មិន​ស្គាល់​អ្នក​មុន​ ​អំពី​កាល​នេះ​ទេ​ ​យើង​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​សេចក្តី​នុ៎ះ​ ​យើង​បាន​ជួបគ្នា​ ​ក្នុង​កាលណា​ ​ឬ​ក្នុង​ទីណា​។​
 [​៨០៨​]​ ​(​ព្រាហ្មណ៍​.​.​.​.​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​យើង​នៅក្នុង​ក្រុង​តក្ក​សិលា​ ​ជា​បុរី​គួរឲ្យ​ត្រេកអរ​របស់​សេ្តច​គន្ធារៈ​ ​ក្នុង​ទីនោះ​ ​ពួក​យើងខ្ញុំ​ ​បាន​ទង្គិច​ស្មា​នឹង​ស្មា​ ​ក្នុង​ទី​ងងឹត​ ​ក្នុង​រាត្រី​មាន​អ័ព្ទ​ដ៏​ក្រាស់​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​យើងខ្ញុំទាំងពីរនាក់​នោះ​ ​ឈរ​ក្នុង​ទីនោះ​ ​បា​នប​ព្ចាប់​ពាក្យ​គួរឲ្យ​រឭក​ ​ក្នុង​ទីនោះ​ ​នោះ​ឯង​ឈ្មោះថា​ ​ការ​ជួបគ្នា​នៃ​យើងខ្ញុំ​ ​(​ឯ​ការ​ចួប​គ្នា​)​ ​ខាងក្រោយ​ ​និង​ខាងមុខ​អំពី​កាលនោះ​ ​មិន​មាន​ឡើយ​។​
 [​៨០៩​]​ ​(​ព្រះរាជា​.​.​.​)​ ​មា្ន​លព្រា​ហ្ម​ណ៍​ ​ការ​ចួប​នឹង​សប្បុរស​ក្នុង​ពួក​មនុស្ស​ ​ក្នុង​កាលណា​ ​ពួក​បណ្ឌិត​មិនដែល​បំបាត់​ការ​ចួប​ ​និង​សេចក្តី​ស្និទ្ធស្នាល​ ​ឬ​គុណ​ដែលគេ​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ទេ​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636868128620163777
ទៅកាន់ទំព័រ៖