ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨១០​]​ ​ចំណែកខាង​ពួក​ពាល​ ​តែង​បំបាត់​ការ​ចួប​ ​និង​សេចក្តី​ស្និទ្ធស្នាល​ ​ឬ​គុណ​ដែលគេ​ធ្វើ​ហើយ​ក្នុង​កាលមុន​ ​គុណ​សូម្បី​ច្រើន​ ​ដែលគេ​ធ្វើ​ហើយ​ ​ចំពោះ​ពួក​ពាល​ ​រមែង​បាត់​ទៅ​ ​ពិត​ដូច្នោះ​មែន​ ​ពួក​ពាល​មាន​សភាព​ជា​មនុស្ស​អកតញ្ញូ​។​
 [​៨១១​]​ ​ចំណែកខាង​ពួក​បណ្ឌិត​ ​មិន​បំបាត់​ការ​ចួប​ ​និង​សេចក្តី​ស្ន​ទិ្ធ​ស្នាល​ ​ឬ​គុណ​ដែលគេ​ធ្វើ​ហើយ​ក្នុង​កាលមុន​ទេ​ ​គុណ​សូម្បី​តិច​ ​ដែលគេ​ធ្វើ​ហើយ​ចំពោះ​ពួក​បណ្ឌិត​ ​រមែង​មិន​បាត់​ ​ពិត​ដូច្នោះ​មែន​ ​ពួក​បណ្ឌិត​មាន​សភាព​ជា​មនុស្ស​កតញ្ញូ​ល្អ​ ​យើង​នឹង​ឲ្យ​ស្រុកសួយ​ ​៥​ ​ទាសី​ ​១០០​ ​នាក់​ ​គោ​ ​៧០០​ ​មាស​ឆ្តោ​រ​ជាង​ ​១០០០​ ​ដល់​អ្នក​ ​ម្យ៉ាងទៀត​ ​យើង​នឹង​ឲ្យ​ភរិយា​ពីរ​ ​ដែល​មាន​រូបសណ្ឋាន​ដូចគ្នា​ដល់​អ្នក​។​
 [​៨១២​]​ ​(​ព្រាហ្មណ៍​.​.​.​.​)​ ​បពិត្រ​ព្រះរាជា​ ​ការ​ចួប​ជុំ​សប្បុរស​ ​តែង​មាន​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​នៃ​ដែន​កាសី​ ​ដូចយ៉ាង​ ​(​ព្រះចន្ទ​ឋិតនៅ​ក្នុង​កណ្តាល​)​ ​នៃ​ពួក​ផ្កាយ​ ​រមែង​ពេញ​ឡើង​ ​យ៉ាងណាមិញ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​(​ពេញព្រៀប​ ​ដោយ​ស្រុកសួយ​ជាដើម​ ​ដែល​ព្រះអង្គ​ប្រទាន​ក្នុងថ្ងៃនេះ​ ​ក៏​យ៉ាងនោះ​ដែរ​)​ ​ព្រោះ​ការ​ចួប​នឹង​ព្រះអង្គ​ ​ខ្ញុំ​បាន​ហើយ​ ​ក្នុងថ្ងៃនេះ​។​

​ចប់​ ​ជុ​ណ្ហ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636868128890609245
ទៅកាន់ទំព័រ៖