ព្រះត្រៃបិដក ភាគ ៥៩

​ធម្ម​ទេវបុត្ត​ជាតក​ ​ទី៣​


 [​៨១៣​]​ ​(​ធម្ម​ទេវបុត្រ​ ​ពោល​ថា​)​ ​ម្នាល​អធម្ម​ទេវបុត្រ​ ​ខ្ញុំ​ឈ្មោះ​ធម្មៈ​ ​ជា​អ្នកធ្វើ​យស​ ​ធ្វើបុណ្យ​ ​ខ្ញុំ​ ​ដែល​ពួក​សមណព្រាហ្មណ៍​សរសើរ​ជានិច្ច​ ​ដែល​ទេវតា​ ​និង​មនុស្ស​បូជា​ហើយ​ ​គួរ​បាន​ផ្លូវ​ ​អ្នក​ចូរ​ឲ្យ​ផ្លូវ​។​
 [​៨១៤​]​ ​(​អធម្ម​ទេវបុត្រ​ ​ពោល​ថា​)​ ​ម្នាល​ធម្មៈ​ ​ខ្ញុំ​ជិះ​រថ​ឈ្មោះ​អធម្ម​យាន​ដ៏​មាំ​ ​ជា​អ្នក​មិន​តក់ស្លុត​ ​មាន​កម្លាំង​ ​ខ្ញុំ​នោះ​នឹង​ឲ្យ​ផ្លូវ​ដល់​អ្នក​ ​ដែល​មិនធ្លាប់​ឲ្យហើយ​ក្នុងថ្ងៃនេះ​ ​ព្រោះ​ហេតុអ្វី​។​
 [​៨១៥​]​ ​(​ធម្ម​ទេវបុត្រ​.​.​.​)​ ​ធម៌​បាន​កើតមុន​ ​អធម៌​កើត​ក្រោយ​ ​ក្នុង​លោក​ ​ខ្ញុំ​ជា​ច្បង​ផង​ ​ប្រសើរ​ជាង​ផង​ ​មាន​តាំងពី​ព្រេងនាយ​ផង​ ​ម្នាល​ប្អូន​ ​អ្នក​ចូរ​ចៀសចេញ​អំពី​ផ្លូវ​របស់​បង​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636868129172475367
ទៅកាន់ទំព័រ៖