ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨២០​]​ ​(​ព្រះ​ភគវា​ ​បាន​ត្រាស់​ថា​)​ ​អធម្ម​ទេវបុត្រ​ ​ឮ​ពាក្យ​នេះ​ហើយ​ ​មាន​ក្បាល​សំយុង​ចុះ​ ​មាន​ជើង​ឡើងលើ​ ​ក៏​ធ្លាក់ចុះ​ ​ពោល​ពាក្យ​ថា​ ​អញ​ត្រូវការ​ដោយ​ចម្បាំង​ ​តែ​មិនបាន​នូវ​ការ​ច្បាំង​ឡើយ​ ​អធម្ម​ទេវបុត្រ​ ​ក៏​ស្លាប់​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​
 [​៨២១​]​ ​ធម្ម​ទេវបុត្រ​ ​មាន​ខន្តិ​ធម៌​ ​ជា​កំឡាំង​ ​មានចិត្ត​ ​មាន​កំឡាំង​ក្រៃពេក​ ​មាន​ព្យាយាម​ដ៏​ទៀតទាត់​ ​បាន​ផ្ចាញ់​ ​បាន​សម្លាប់​នូវ​អធម្ម​ទេវបុត្រ​ដែល​មាន​ចម្បាំង​ជា​កំឡាំង​ ​ទំលាក់​ទៅលើ​ផែនដី​ ​ហើយ​ឡើង​កាន់​រថ​ ​(​របស់​ខ្លួន​)​ ​បរ​ទៅតាម​ផ្លូវ​ដដែល​។​
 [​៨២២​]​ ​បុគ្គល​ណា​ ​មិនបាន​ធ្វើសក្ការៈ​ដល់​មាតាបិតា​ ​និង​សមណព្រាហ្មណ៍​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​បុគ្គល​នោះ​ ​លុះ​ដាក់ចុះ​នូវ​រាងកាយ​ ​គឺ​សរីរៈ​ ​បែកធ្លាយ​រាងកាយ​ក្នុង​លោក​នេះ​ ​រមែង​ទៅកាន់​នរក​ ​ដូចជា​អធម្ម​ទេវបុត្រ​ដែល​សំយុងក្បាល​ធ្លាក់ចុះ​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636868129697115375
ទៅកាន់ទំព័រ៖