ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨២៦​]​ ​(​សក្កទេវរាជ​.​.​.​.​)​ ​ម្នាលនាង​កល្យាណី​ ​យើង​ជា​យក្ខ​ ​មក​ក្នុង​សំណាក់​នាង​ ​ម្នាលនាង​ដ៏​ចំរើន​ ​នាង​ចូរ​ត្រេកអរ​នឹង​យើង​ ​យើង​នឹង​ឲ្យ​ភាជន៍មាស​ដ៏​ពេញដោយ​មាស​ ​ដល់​នាង​។​
 [​៨២៧​]​ ​(​ព្រះរាជធីតា​.​.​.​)​ ​ម្នាល​ទេវបុត្រ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​មិន​ប្រាថ្នា​បុគ្គល​ដទៃ​ ​ទោះបីជា​ទេវតា​ ​យក្ស​ ​ឬ​មនុស្ស​ ​លើស​ជាង​ព្រះ​បាទ​ឧទយៈ​ទេ​ ​អ្នក​ចូរ​ទៅចុះ​ ​លុះ​អ្នក​ទៅ​ហើយ​ ​កុំ​ត្រឡប់មកវិញ​ឡើយ​។​
 [​៨២៨​]​ ​(​សក្កទេវរាជ​.​.​.​.​)​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ដ៏​ឧត្តម​របស់​ពួក​សត្វ​អ្នក​បរិភោគ​កាម​ ​ពួក​សត្វ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​នៃ​សេចក្តី​ត្រេកត្រអាល​ណា​ ​នាង​កុំ​ផ្ចាញ់​សេចក្តី​ត្រេកត្រអាល​នោះ​ ​ក្នុង​ធម្មជាតិ​ស្អាត​របស់​នាង​ ​យើង​នឹង​ឲ្យ​ភាជន៍​បា្រក់​ ​ដ៏​ពេញដោយ​មាស​ដល់​នាង​។​
 [​៨២៩​]​ ​(​ព្រះរាជធីតា​.​.​.​)​ ​បុរស​កាល​លួងលោម​ស្ត្រី​ដោយ​ទ្រព្យ​ ​ធ្វើ​នូវ​សេចក្តី​ពេញចិត្ត​ក្នុង​ស្ត្រី​ណា​ ​ក៏​លើកតម្កើង​ស្ត្រី​នោះ​ ​ទេវធម៌​របស់​អ្នក​ខុស​នឹងគេ​ ​(​ព្រោះថា​)​ ​អ្នក​មក​ដោយ​វត្ថុ​រឹតតែ​តិច​ដោយពិត​ប្រាកដ​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636868130261727669
ទៅកាន់ទំព័រ៖