ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨៣០​]​ ​(​សក្កទេវរាជ​.​.​.​.​)​ ​ម្នាលនាង​មានខ្លួន​ល្អ​ ​អាយុ​ ​និង​វណ្ណៈ​របស់​ពួក​មនុស្ស​ ​ក្នុង​មនុស្សលោក​ ​រមែង​សាបសូន្យ​ទៅ​ ​ព្រោះហេតុនោះ​ឯង​ ​បាន​ជា​ទ្រព្យរបស់​នាង​ក៏​សាបសូន្យ​ដែរ​ ​នាង​រឹតតែ​ចាស់​ទៅ​ក្នុងថ្ងៃនេះ​។​ ​ម្នាល​រាជបុត្រី​មានយស​ ​កាល​យើង​រមិលមើល​យ៉ាងនេះ​ ​ពណ៌​សម្បុរ​របស់​នាង​ក៏​សាបសូន្យ​ទៅ​ ​ក្នុង​កាល​កន្លងទៅ​នៃ​ថ្ងៃ​ ​និង​យប់​ទាំងឡាយ​ ​ម្នាល​រាជបុត្រី​ ​មាន​ប្រាជ្ញា​ល្អ​ ​នាង​គប្បី​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដោយ​វ័យ​នេះ​ ​នាង​មុខ​ជា​នឹង​មាន​ពណ៌​សម្បុរ​ដ៏​ក្រៃលៃង​។​
 [​៨៣១​]​ ​(​ព្រះរាជធីតា​.​.​.​)​ ​ទេវតា​ទាំងឡាយ​ ​មិន​ចាស់​ដូច​ពួក​មនុស្ស​ទេ​ ​ការ​ជ្រួញជ្រីវ​ក្នុង​ខ្លួន​របស់​ទេវតា​ទាំងនោះ​ ​មិន​មាន​ទេ​ឬ​ ​បពិត្រ​យក្ខ​ ​ខ្ញុំ​សូម​សួរ​លោក​ ​ដែល​មាន​អានុភាព​ច្រើន​ ​រាងកាយ​ ​គឺ​សរីរៈ​របស់​ទេវតា​ទាំងឡាយ​ ​(​មិន​ចាស់​)​ ​តើ​ដោយហេតុ​អ្វី​។​
 [​៨៣២​]​ ​(​សក្កទេវរាជ​.​.​.​.​)​ ​ទេវតា​ទាំងឡាយ​ ​មិន​ចាស់​ ​ដូច​ពួក​មនុស្ស​ទេ​ ​ការ​ជ្រួញជ្រីវ​ក្នុង​ខ្លួន​របស់​ទេវតា​ទាំងនោះ​ ​មិន​មាន​ឡើយ​ ​ពណ៌​សម្បុរ​ជា​ទិព្វ​ ​និង​ភោគៈ​ដ៏​ច្រើន​ ​របស់​ទេវតា​ទាំងឡាយ​នោះ​ ​រឹងរឹតតែ​ចំរើន​ឡើង​រាល់​ ​ៗ​ ​ថ្ងៃ​។​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636868130514512127
ទៅកាន់ទំព័រ៖