ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨៣៧​]​ ​(​ព្រះរាជធីតា​.​.​.​.​)​ ​បពិត្រ​ព្រះរាជបុត្រ​ ​ប្រសិនបើ​ព្រះអង្គ​ ​ព្រះ​នាម​ឧទយៈ​ ​បាន​មក​ក្នុង​ទីនេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ពាក្យ​ប្តេ​ជា្ញ​ ​សូម​ព្រះអង្គ​ប្រៀនប្រដៅ​ខ្ញុំ​ ​ឲ្យបាន​ចួប​គា្ន​ទៀត​។​
 [​៨៣៨​]​ ​(​ព្រះ​មហាសត្វ​.​.​.​.​)​ ​វ័យ​កន្លងទៅ​ឆាប់​ ​ខណៈ​ចិត្ត​ក៏​កន្លងទៅ​ឆាប់​ដូចគ្នា​ ​ការតាំងនៅ​ ​(​នៃ​សង្ខារ​ទាំងឡាយ​)​ ​មិន​មាន​ ​ពួក​សត្វ​តែង​ច្យុត​ទៅ​ដោយពិត​ ​សរីរៈ​មិន​ទៀង​ ​តែង​ទ្រុឌទ្រោម​ទៅ​ ​ម្នាលនាង​ឧទយ​ភទ្ទា​ ​នាង​កុំ​ប្រមាទ​ ​ចូរ​ប្រព្រឹត្ត​ធម៌​ចុះ​។​ ​ផែនដី​ទាំងមូល​របស់​សេ្តច​តែមួយ​ព្រះអង្គ​ ​ដ៏​ពេញដោយ​ទ្រព្យ​ ​ជា​ផែនដី​ដែល​អ្នកដទៃ​ទ្រទ្រង់​មិនបាន​ ​ឯ​បុគ្គល​ដែល​មិនទាន់​ប្រាសចាក​រាគៈ​ ​រមែង​លះបង់​នូវ​ទ្រព្យ​នោះ​ ​ម្នាលនាង​ឧទយ​ភទ្ទា​ ​នាង​កុំ​ប្រមាទ​ ​ចូរ​ប្រព្រឹត្ត​ធម៌​ចុះ​។​ ​មាតា​ ​បិតា​ ​បងប្អូន​ប្រុស​ ​បងប្អូន​ស្ត្រី​ ​និង​ប្រពន្ធ​ក្តី​ ​ប្តី​ក្តី​ ​ព្រមទាំង​ទ្រព្យ​ ​ឯ​ជន​ទាំងនោះ​ ​រមែង​លះបង់​នូវ​គ្នានឹងគ្នា​ ​ម្នាលនាង​ឧទយ​ភទ្ទា​ ​នាង​កុំ​ប្រមាទ​ ​ចូរ​ប្រព្រឹត្ត​ធម៌​ចុះ​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636868131053212939
ទៅកាន់ទំព័រ៖