ព្រះត្រៃបិដក ភាគ ៥៩

 ​ម្នាលនាង​ឧទយ​ភទ្ទា​ ​នាង​ដឹង​ថា​ ​កាយ​ជា​ចំណី​នៃ​ពួក​សត្វ​ដទៃ​ ​ដឹង​ថា​ ​សុគតិ​ ​និង​ទុគ្គតិ​ក្នុង​សង្សារ​ ​ជា​លំនៅ​របស់​សត្វ​ថោកទាប​ ​ដូច្នេះហើយ​ ​កុំ​ប្រមាទ​ ​ចូរ​ប្រព្រឹត្ត​ធម៌​ចុះ​។​
 [​៨៣៩​]​ ​(​ព្រះរាជធីតា​.​.​.​.​)​ ​យក្ខ​នេះ​ ​ពោល​ពីរោះ​ណាស់​ ​ជីវិត​របស់​ពួក​សត្វ​ខ្លី​ ​លំបាក​ផង​ ​តិច​ផង​ ​ព្រោះ​ជីវិត​នោះ​ប្រកបដោយ​ទុក្ខ​ ​ខ្ញុំ​នោះ​នឹង​លះ​ដែន​កាសី​ ​និង​ក្រុង​សុ​រុន្ធ​នៈ​ ​បួស​តែម្នាក់ឯង​។​

​ចប់​ ​ឧទយ​ជាតក​ ​ទី៤​។​


​បានីយ​ជាតក​ ​ទី៥​


 [​៨៤០​]​ ​(​ព្រះ​បច្ចេកពុទ្ធ​ ​ទី១​ ​បាន​សំដែង​ថា​)​ ​អាត្មាភាព​ជា​មិត្រ​ ​(​នៃ​មិត្រ​ម្នាក់​)​ ​បាន​ប្រើប្រាស់​ទឹកដែល​មិត្រ​នោះ​មិន​ឲ្យហើយ​ ​ហេតុ​នោះ​ ​អាត្មាភាព​ខ្ពើមរអើម​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​អាត្មាភាព​បាន​ធ្វើបាប​នោះ​ហើយ​ ​អាត្មាភាព​លែង​ធ្វើបាប​ទៀតហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​អាត្មាភាព​បួស​។​
 ​[​៨៤១​]​ ​(​ព្រះ​បច្ចេកពុទ្ធ​ ​ទី២​.​.​.​.​)​ ​សេច​ក្តី​បា្រ​ថា្ន​ ​(​ក្នុង​កាម​)​ ​កើតឡើង​ដល់​អាត្មាភាព​ ​ព្រោះ​ឃើញ​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ​ ​ព្រោះហេតុនោះ​ ​អាត្មាភាព​ខ្ពើមរអើម​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​អាត្មាភាព​បាន​ធ្វើបាប​នោះ​ហើយ​ ​អាត្មាភាព​ ​លែង​ធ្វើបាប​ទៀតហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​អាត្មាភាព​បួស​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636868131466806595
ទៅកាន់ទំព័រ៖