ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨៤៥​]​ ​(​ព្រះរាជា​.​.​.​)​ ​គួរឲ្យ​តិះដៀល​កាម​ដ៏​ច្រើន​ ​ដែល​មាន​ក្លិនអាក្រក់​ ​មាន​សត្រូវ​ច្រើន​ ​ព្រោះថា​ ​អាត្មាអញ​បាន​សេព​ហើយ​ ​ក៏​មិនបាន​សេចក្តី​សុខ​ ​(​ក្នុង​ឈាន​)​ ​បា្រ​កដ​ដូច្នោះ​។​
 [​៨៤៦​]​ ​(​អគ្គមហេសី​.​.​.​)​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​រីករាយ​ច្រើន​ ​ជា​សុខ​ ​សេចក្តី​សុខ​ក្រៅអំពី​កាម​ ​មិន​មាន​ទេ​ ​ពួក​ជន​ណា​បាន​សេពកាម​ទាំងឡាយ​ ​ពួក​ជន​នោះ​ ​តែង​កើត​ក្នុង​ឋានសួគ៌​។​
 [​៨៤៧​]​ ​(​ព្រះរាជា​.​.​.​)​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​រីករាយ​តិច​ ​ជា​ទុក្ខ​ ​សេចក្តី​ទុក្ខ​ក្រៅអំពី​កាម​ ​មិន​មាន​ទេ​ ​ពួក​ជន​ណា​ ​សេពកាម​ទាំងឡាយ​ ​ពួក​ជន​នោះ​ ​តែង​កើត​ក្នុង​នរក​។​
 [​៨៤៨​]​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​ទុក្ខ​ ​លើស​ជាង​ដាវ​ដែល​សំលៀង​ហើយ​ ​ជាង​ព្រះ​ខាន់​ដែល​លាប​ដោយ​ថ្នាំពិស​ ​ទាំង​ជាង​លំពែង​ដែល​ពួយ​ត្រង់​ទ្រូង​។​
 [​៨៤៩​]​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​ទុក្ខ​ ​លើស​ជាង​រងើកភ្លើង​ដ៏​ច្រាល​ឆ្អៅ​ ​ជាង​រណ្តៅ​រងើកភ្លើង​ ​មាន​ជ​ម្រៅ​មួយ​ទ​ទូង​ ​ឬ​អណ្តាត​ភ្លើង​ដែល​ក្តៅ​ពេញមួយថ្ងៃ​។​
 [​៨៥០​]​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​ទុក្ខ​ ​លើស​ជាង​ថ្នាំពុល​ដ៏​ក្លៀវក្លា​ ​ឬ​ប្រេង​កំពុង​ពុះ​ ​ឬក៏​ទង់ដែង​រលាយ​។​

​ចប់​ ​បានីយ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636868132083961894
ទៅកាន់ទំព័រ៖