ព្រះត្រៃបិដក ភាគ ៥៩
យុធព្ជាយជាតក ទី៦
[៨៥១] (ព្រះរាជាកុមារពោធិសត្វ ពោលថា) បពិត្រព្រះរាជា ជាធំក្នុងរថ ខ្ញុំព្រះអង្គ សូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេព អនុញ្ញាតផ្នួសនោះ (ដល់ខ្ញុំព្រះអង្គ)។
[៨៥២] (ព្រះរាជា ទ្រង់តា្រស់ថា) បើកូនឯងខ្វះកាមទាំងឡាយ ឪពុកនឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក ឪពុកនឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ។
[៨៥៣] (ព្រះរាជកុមារ...) ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយ បៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង (ដល់ខ្លួន) ដែលជរាកំចាត់បង់មិនបាន។
[៨៥៤] (ព្រះសាស្តា...) បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរព្រះរាជាទ្រង់ត្រាស់ថា ម្នាលកូន ជនអ្នកនៅក្នុងនិគម អង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ។
[៨៥៥] (ព្រះរាជកុមារ...) បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ។
ID: 636868132473734188
ទៅកាន់ទំព័រ៖