ព្រះត្រៃបិដក ភាគ ៥៩

​តចសារ​ជាតក​ ​ទី៨​


 [​៨៧​]​ ​(​ស្តេច​ព្រហ្មទត្ត​ ​សួរ​ថា​)​ ​អ្នក​ទាំងឡាយ​ ​នៅក្នុង​កណ្តាប់​ដៃ​សត្រូវ​ ​ជាប់​ដោយ​ឃ្នាង​ឫស្សី​ ​តែ​នៅ​មាន​សម្បុរ​មុខ​ស្រស់បស់​ ​ព្រោះ​ហេតុអ្វី​ ​ទើប​អ្ន​ក​ទំាង​ឡាយ​ ​មិន​សោយសោក​។​
 [​៨៨​]​ ​ពោធិសត្វ​ ​ទូល​តប​ថា​ ​សេចក្តី​ចម្រើន​ ​សូម្បី​មាន​ប្រមាណ​តិច​ ​ក៏​គេ​មិនដែល​បាន​ ​ព្រោះ​សេចក្តី​សោក​ខ្សឹកខ្សួល​ទេ​ ​ជន​ជាស​ត្រូវ​ទំាង​ឡាយ​ ​ដឹង​ច្បាស់​នូវ​បុរស​នេះ​ ​ដែល​កំពុង​សោក​ ​ដល់​នូវ​ទុក្ខ​ហើយ​ ​រមែង​ជា​អ្នកមាន​ចិត្តត្រេកអរ​។​
 [​៨៩​]​ ​កាលណា​ ​បណ្ឌិត​អ្នក​ឈ្លាស​ ​ក្នុង​ការវិនិច្ឆ័យ​នូវ​ប្រយោជន៍​ ​មិន​ញាប់ញ័រ​ ​ក្នុង​អន្តរាយ​ទាំងឡាយ​ ​កាលនោះ​ ​បុគ្គល​ជាស​ត្រូវជា​ទុក្ខ​ ​ព្រោះ​ឃើញ​នូវ​មុខ​របស់​បណ្ឌិត​នោះ​ ​មិន​ប្រែប្រួល​ ​នៅ​ដូច​អំពី​ដើម​។​
 [​៩០​]​ ​បុគ្គល​បាន​នូវ​ប្រយោជន៍​ ​ព្រោះ​ការ​រាយមន្ត​ក្តី​ ​ការ​ប្រឹក្សា​ក្តី​ ​ពោល​ពាក្យ​ពី​រោះ​កី្ត​ ​ការ​ឲ្យ​សំណូក​ក្តី​ ​ប្រវេណី​ក្តី​ ​ក្នុង​ទីណា​យ៉ាងណា​ ​ៗ​ ​ត្រូវ​ប្រឹងប្រែង​ក្នុង​ទីនោះ​ ​យ៉ាងនោះ​ ​ៗ​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636868023917955153
ទៅកាន់ទំព័រ៖