ព្រះត្រៃបិដក ភាគ ៥៩
[៨៧៦] កាលដែលមហារាជ គង់ព្រះជន្មនៅ ឬកាលដែលព្រះអង្គ (ជាបិតារបស់ពួកយើង) ទិវង្គតហើយ ពួកញាតិ កាលឃើញសេចក្តីចំរើនរបស់ខ្លួន បានយល់ព្រមឲ្យព្រះអង្គ (សោយរាជ្យ)។
[៨៧៧] បពិត្រព្រះបាទសំវរៈ ព្រះអង្គទ្រង់គ្របសង្កត់ (នូវបង ៩៩ ព្រះអង្គ) ដែលកើតជាមួយ តើដោយវត្តដូចម្តេច ឯពួកញាតិដែលមកប្រជុំគ្នាហើយ ក៏មិនគ្របសង្កត់នូវព្រះអង្គ តើដោយវត្តដូចម្តេច។
[៨៧៨] (ព្រះបាទសំវរៈ....) បពិត្ររាជបុត្រ ខ្ញុំមិនច្រណែន ខ្ញុំថ្វាយបង្គំព្រះបាទទាំងឡាយ របស់ពួកសមណៈ ជាតាទិបុគ្គល បាននមស្ការពួកសមណៈទាំងនោះដោយគោរព។
[៨៧៩] សមណៈទាំងនោះ ជាអ្នកត្រេកអរក្នុងធម្មគុណរបស់ឥសី បានប្រៀនប្រដៅខ្ញុំ ឲ្យប្រកបក្នុងធម្មគុណ ឲ្យជាអ្នកត្រងត្រាប់ មិនច្រណែន។
[៨៨០] ខ្ញុំបានស្តាប់ពាក្យរបស់ពួកសមណៈ អ្នកស្វែងរកនូវគុណនោះហើយ មិនមើលងាយបន្តិចបន្តួចសោះ ចិត្តរបស់ខ្ញុំក៏ត្រេកអរក្នុងធម៌ជានិច្ច។
[៨៨១] ពួកទាហានជិះដំរី ពួកទាហានដែលឋិតនៅក្នុងក្បួនទ័ព ពួកទាហានជិះរថ ពួកពលថ្មើរជើង ខ្ញុំមិនបន្ថយនូវបាយ និងថ្លៃឈ្នួលដែលពួកទាហាននោះចាត់ចែងហើយ។
ID: 636868134122278479
ទៅកាន់ទំព័រ៖