ព្រះត្រៃបិដក ភាគ ៥៩

​ទ្វាទស​និបាតជាតក​
​ចុល្ល​កុ​ណា​ល​ជាតក​ ​ទី១​


 [​៨៩៩​]​ ​(​សត្វ​តា​វ៉ៅ​ ​បាន​ពោល​ថា​)​ ​បុរស​ដែល​មិន​ជាប់​ចំពាក់​ដោយ​ទេវតា​ ​(​ខ្មោច​មិន​ចូល​)​ ​មិន​គួរ​ជឿ​ ​(​នូវ​សីល​ ​និង​វត្ត​)​ ​របស់​ពួក​ស្ត្រីជា​អ្នកឈ្លានពាន​ ​មានចិត្ត​រហ័ស​ ​មិនដឹង​នូវ​ឧបការគុណ​ដែលគេ​ធ្វើ​ហើយ​ ​ជា​អ្នក​ប្រទូស្ត​មិត្រ​ទេ​។​
 [​៩០០​]​ ​ស្ត្រី​ទាំងនោះ​ ​មិនដឹង​នូវ​ឧបការគុណ​ដែលគេ​ធ្វើ​ហើយ​ដល់​ខ្លួន​ ​មិនដឹង​ច្បាស់​នូវ​កិច្ច​ ​(​ដែល​ខ្លួន​ត្រូវ​ធ្វើ​)​ ​មិនដឹង​ច្បាស់​នូវ​មាតាបិតា​ ​ឬ​បងប្អូន​ ​មិន​អៀនខ្មាស​ ​តែង​ប្រព្រឹត្ត​កន្លង​ច្បាប់​ជា​ធម្មតា​ ​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​របស់​ខ្លួន​។​
 [​៩០១​]​ ​ស្ត្រី​ទាំងនោះ​ ​តែង​លះបង់​នូវ​បុរស​នោះ​ ​ដែល​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​សូម្បី​នៅជា​មួយ​គ្នា​អស់​កាលយូរ​ ​ជា​អ្នក​អនុគ្រោះ​សូម្បី​ស្មើដោយ​ជីវិត​ ​ក្នុង​គ្រោះ​ថា្នក់​ទាំងឡាយ​ផង​ ​ក្នុង​កិច្ចការ​ទាំងឡាយ​ផង​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​មិន​ស្និទ្ធស្នាល​នឹង​ស្ត្រី​ទាំងឡាយ​ឡើយ​។​
 ​[​៩០២​]​ ​ព្រោះថា​ ​ចិត្ត​របស់​ពួក​ស្ត្រី​ប្រែប្រួល​ដូចជា​សត្វ​ស្វា​ ​ឬដូច​ជា​ម្លប់ឈើ​ ​ចិត្ត​របស់​ពួក​ស្ត្រី​ ​ច្រាស់ច្រាល់​ ​វិលវង់​ ​ដូចជា​ខ្នងកង់​កាល​វិល​ទៅ​ដូច្នោះ​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636868135916731116
ទៅកាន់ទំព័រ៖