ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩០៣​]​ ​ក្នុង​កាលដែល​ស្ត្រី​ទាំងនោះ​ ​សំឡឹង​ឃើញ​ទ្រព្យរបស់​បុរស​ ​មាន​សភាព​គួរ​យក​បាន​ ​ក៏​នាំ​បុរស​នុ៎ះ​ទៅ​ ​(​កាន់អំណាច​ខ្លួន​)​ ​ដោយ​សំដី​ដ៏​ផ្អែមល្ហែម​ទាំងឡាយ​ ​ដូចជា​ពួក​ជន​អ្នក​នៅក្នុង​ដែ​នក​ម្ពោ​ជៈ​ ​កាល​នាំ​សេះ​ទៅកាន់​អំណាច​ខ្លួន​ដោយ​ស្លែ​ដូច្នោះ​។​
 ​[​៩០៤​]​ ​ក្នុង​កាលដែល​ស្ត្រី​ទាំងនោះ​ ​សំឡឹង​មើល​មិនឃើញ​ទ្រព្យរបស់​បុរស​ ​មាន​សភាព​គួរ​យក​បានទេ​ ​ក៏​គេច​ចៀស​បុរស​នុ៎ះ​ដោយ​ជុំវិញ​ ​ដូចជា​បុគ្គល​អ្នក​ឆ្លង​ទៅដល់​ត្រើយ​ស្ទឹង​ហើយ​ ​ក៏​វៀរបង់​នូវ​ក្បូន​ដូច្នោះ​។​
 [​៩០៥​]​ ​ស្ត្រី​ទាំងឡាយ​នោះ​ ​មាន​សេចក្តី​ប្រៀបធៀប​ដោយ​ជ័រ​ ​ដូចជា​ភ្លើង​ដែល​ស៊ី​នូវ​វត្ថុ​គ្រប់យ៉ាង​ ​មាន​មាយា​ដ៏​ក្លៀវក្លា​ ​ដូចជា​ស្ទឹង​មាន​ខ្សែទឹក​ដ៏​រហ័ស​ ​ព្រោះថា​ ​ស្ត្រី​ទាំង​នុ៎ះ​ ​តែង​សេព​នូវ​បុរស​ជាទីស្រឡាញ់​ ​និង​មិនជា​ទីស្រឡាញ់​ ​ដូចជា​ទូក​ដែល​អែប​នូវ​ច្រាំង​ទាំង​ខាងអាយ​ ​ទាំង​ច្រាំង​ខាងនាយ​ដូច្នោះ​។​
 [​៩០៦​]​ ​ស្ត្រី​ទាំងនោះ​ ​មិនមែន​របស់​បុរស​ម្នាក់​ ​មិនមែន​របស់​បុរស​ពីរ​នាក់​ទេ​ ​ដូចជា​រាន​ផ្សារ​ ​ដែលគេ​រៀប​ហើយ​ ​បុរស​ណា​ ​សំគាល់​នូវ​ស្ត្រី​ទាំងនោះ​ ​ថា​ជា​របស់​អញ​ ​បុរស​នោះ​ ​គប្បី​ចង​ខ្យល់​ដោយ​សំណាញ់​បាន​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636868136188916684
ទៅកាន់ទំព័រ៖