ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩១២​]​ ​(​ទេវរាជ​ ​ត្រាស់​ថា​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ជន​ទាំងឡាយ​ក្នុង​ដែន​របស់​ព្រះអង្គ​ ​ស្គាល់​ច្បាស់​នូវ​ខ្ញុំ​ថា​ ​ជា​ភទ្ទ​សាល​ព្រឹក​ ​កាល​ខ្ញុំ​ឋិតនៅ​ ​(​ក្នុង​ឧទ្យាន​នេះ​)​ ​អស់​ ​៦​ ​ម៉ឺន​ឆ្នាំ​ ​ជន​ទាំងឡាយ​ ​បាន​បូជា​ហើយ​។​
 [​៩១៣​]​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​ទិស​ ​(​ព្រះរាជា​ទាំងឡាយ​ ​ពីដើម​ក្នុង​នគរ​នេះ​)​ ​កាល​ឲ្យ​គេ​សាង​ទីក្រុង​ទាំងឡាយ​ផង​ ​ដំណាក់​ទាំងឡាយ​ផង​ ​ប្រាសាទ​ផ្សេង​ ​ៗ​ ​ផង​ ​មិនដែល​បៀតបៀន​ខ្ញុំ​ឡើយ​ ​ព្រះរាជា​ទាំងនោះ​ ​បូជា​ខ្ញុំ​យ៉ាងណា​ ​សូម​ព្រះអង្គ​បូជា​ខ្ញុំ​ ​យ៉ាងនោះ​ដែរ​។​
 [​៩១៤​]​ ​(​ព្រះរាជា​.​.​.​)​ ​ខ្ញុំ​មិនធ្លាប់​ឃើញ​អ្នកជា​ដើមឈើ​ធំ​ ​ដោយ​កាយ​របស់​អ្នក​ទេ​ ​អ្នកជា​ឈើ​មាន​ទ្រង់ទ្រាយ​ដ៏​ល្អ​ដោយ​កំពស់​ ​និង​ទំហំ​ ​និង​កំណើត​។​
 [​៩១៥​]​ ​ម្នាល​យក្ខ​ ​ខ្ញុំ​នឹង​ឲ្យ​គេ​ធ្វើ​ប្រាសាទ​មាន​សសរ​តែមួយ​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​ខ្ញុំ​នឹង​នាំ​យក​អ្នក​ចូល​ទៅ​ក្នុង​ប្រាសាទ​នោះ​ ​ជីវិត​របស់​អ្នក​ ​(​នឹង​មាន​)​ ​អស់​កាលយូរ​។​
 [​៩១៦​]​ ​(​ទេវរាជ​.​.​.​)​ ​(​បើ​)​ ​ព្រះទ័យ​ ​(​របស់​ទ្រង់​)​ ​កើតឡើង​យ៉ាងនេះ​ ​សេចក្តី​ព្រាត់ប្រាស​ ​(​ចាក​ភទ្ទ​សាលព្រឹក្ស​)​ ​ជាស​រី​រៈ​ ​(​របស់ខ្ញុំ​នឹង​មាន​ប្រាកដ​)​ ​(​កាលបើ​យ៉ាងនេះ​)​ ​សូម​ព្រះអង្គ​ ​កាត់​ខ្ញុំ​ជាច្រើន​កំណាត់​ ​កាត់​ជា​កំណាត់​តូច​ធំ​ចុះ​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636868136942969814
ទៅកាន់ទំព័រ៖