ព្រះត្រៃបិដក ភាគ ៥៩

 [​៩៥៧​]​ ​បុគ្គល​តែង​ក្តៅក្រហាយ​រឿយ​ ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​តបៈ​ ​គឺ​សុចរិតធម៌​ ​ដែលគេ​សន្សំ​ហើយ​ផង​ ​បុគ្គល​អ្នក​ស្ងប់​ដែលគេ​ចូល​ទៅ​អង្គុយ​ជិត​ផង​ ​ជា​ការ​ប្រពៃ​ ​តបៈ​ ​(​មាន​សភាព​យ៉ាងនេះ​)​ ​អាត្មាអញ​ ​មិនបាន​សន្សំ​ហើយ​ ​ក្នុង​កាលពីដើម​។​
 [​៩៥៨​]​ ​ចំណែកខាង​បុគ្គល​ណា​ ​កាល​ធ្វើ​កិច្ច​របស់​បុរស​ទាំងឡាយ​ ​ហើយ​ប្រតិបត្តិ​នូវ​ហេតុ​ទាំងនេះ​ដោយ​យោបល់​ ​បុគ្គល​នោះ​ ​រមែង​មិន​ក្តៅក្រហាយ​រឿយ​ ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​

​ចប់​ ​ជន​សន្ធ​ជាតក​ ​ទី៥​។​


​មហា​ក​ណ្ហ​ជាតក​ ​ទី៦​


 [​៩៥៩​]​ ​(​ព្រះរាជា​ ​ត្រាស់​សួរ​ថា​)​ ​ម្នាល​អ្នកមាន​ព្យាយាម​ ​ឆ្កែ​របស់​អ្នក​ខ្មៅ​ណាស់​ ​គួរ​ស្បើម​ ​មាន​ចង្កូម​សស្ងាច​ ​អ្នក​ចង​ដោយ​ខ្សែ​ ​៥​ ​តើ​វា​មានប្រយោជន៍​អ្វី​ដល់​អ្នក​។​
 [​៩៦០​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះ​បាទ​ឧសិ​ន្ន​រៈ​ ​ឆ្កែ​នេះ​ ​មិន​មក​ដើម្បី​ប្រយោជន៍​ដល់​ពួក​ម្រឹគ​ទេ​ ​ឆ្កែ​ខ្មៅ​បំផ្លិច​បំផ្លាញ​នូវ​ពួក​មនុស្ស​ក្នុង​កាលណា​ ​នឹង​របូត​ទៅ​ ​(​អំពី​ដៃ​ខ្ញុំ​)​ ​ក្នុង​កាលនោះ​។​
 [​៩៦១​]​ ​ពួក​សមណៈ​ត្រងោល​ ​មាន​បាត្រ​ក្នុង​ដៃ​ ​ឃ្លុំ​សង្ឃាដិ​ ​និង​ភ្ជួរ​រាស់​ដោយ​នង្គ័ល​ទាំងឡាយ​ ​(​ក្នុង​កាលណា​)​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​សមណៈ​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636868140391997087
ទៅកាន់ទំព័រ៖