ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩៦២​]​ ​ពួក​ភិក្ខុនី​ ​មានត​បៈ​ ​ជា​អ្នកបួស​ត្រងោល​ ​ឃ្លុំ​សង្ឃាដិ​ ​នឹង​ទៅ​ ​(​បរិភោគ​កាម​)​ ​ក្នុង​លោក​ក្នុង​កាលណា​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​នាង​ភិក្ខុនី​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​
 [​៩៦៣​]​ ​ពួក​ជដិល​ ​មាន​បបូរមាត់​ខាងលើ​វែង​ ​មាន​ធ្មេញ​ប្រកបដោយ​មន្ទិល​ ​មាន​ធូលី​លើ​ក្បាល​ ​នឹង​ទៅ​ទារបំណុល​ ​(​ក្នុង​កាលណា​)​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​ជដិល​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​
 [​៩៦៤​]​ ​ពួក​ព្រាហ្មណ៍​ ​បាន​រៀន​វេទ​ទាំងឡាយ​ផង​ ​សាវិត្តិសាស្រ្ត​ផង​ ​យញ្ញ​សូត្រ​ ​ក្នុង​សាវិត្តិសាស្រ្ត​នោះ​ផង​ ​នឹង​បូជា​ដើម្បី​ថ្លៃឈ្នួល​ ​(​ក្នុង​កាលណា​)​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​ព្រាហ្មណ៍​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​
 [​៩៦៥​]​ ​ពួក​ជន​អ្នកមាន​ទ្រព្យ​ច្រើន​ ​នឹង​មិន​ចិញ្ចឹម​មាតាបិតា​ដែល​ជរា​ ​មាន​វ័យ​កន្លង​ហើយ​ ​(​ក្នុង​កាលណា​)​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​ជន​អ្នកមាន​ទ្រព្យ​ទាំងនោះ​)​ ​ក្នុង​កាល​នេះ​។​
 [​៩៦៦​]​ ​ពួក​ជន​នឹង​និយាយទៅ​កាន់​មាតាបិតា​ដែល​ជរា​ ​មាន​វ័យ​កន្លង​ហើយ​ថា​ ​អ្នក​ទាំងឡាយ​ ​ជា​មនុស្ស​ពាល​ដូច្នេះ​ ​(​ក្នុង​កាលណា​)​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​ជន​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636868140732376555
ទៅកាន់ទំព័រ៖