ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩៧៦​]​ ​(​បព្ចាសិ​ខ​ទេវបុត្រ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​កាលដែល​ភ្ញៀវ​អង្គុយ​ហើយ​ ​បរិភោគភោជន​តែម្នាក់ឯង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​លេប​នូវ​សន្ទូច​មាន​ខ្សែ​វែង​ ​ព្រមទាំង​រនង​។​ ​ម្នាល​កោសិយ​សេដ្ឋី​ ​ហេតុ​នោះ​ ​ខ្ញុំ​សូម​និយាយ​នឹង​អ្នក​ ​អ្នក​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ផង​ ​ចូរ​បរិភោគ​ផង​ ​ចូរ​ឡើង​កាន់​អរិយមគ្គ​ផង​ ​បុគ្គល​ស៊ី​ម្នាក់ឯង​ ​មិនបាន​សេចក្តី​សុខ​ទេ​។​
 [​៩៧៧​]​ ​(​កោសិយ​សេដ្ឋី​.​.​.​)​ ​ឱ​ហ្ន៎​ ​ព្រាហ្មណ៍​ទាំងនេះ​ ​មាន​វណ្ណៈ​ដ៏​លើសលុប​ ​ទាំង​ឆ្កែ​របស់​ពួកគាត់​នេះ​ ​ក៏​បញ្ចេញ​នូវ​ពន្លឺ​នៃ​វណ្ណៈ​ផ្សេង​ ​ៗ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​ដល់​យើង​ចុះ​ ​តើ​ពួក​អ្នកជា​អ្វី​។​
 [​៩៧៨​]​ ​(​សក្កទេវរាជ​.​.​.​)​ ​ទេវបុត្រ​ទាំងពីរ​អង្គ​ ​គឺ​ចន្ទ​ទេវបុត្រ​ ​១​ ​សុរិយទេវបុត្រ​ ​១​ ​មក​ក្នុង​ទីនេះ​ ​ឯ​ទេវបុត្រ​នេះ​ ​ឈ្មោះ​មាត​លិ​ ​ជា​សារថី​របស់​ទេវតា​ ​យើង​ឈ្មោះ​សក្កៈ​ ​ជាធំ​ជាង​ពួក​ទេវតា​ជាន់​ត្រៃត្រិង្ស​ ​ឯ​ទេវបុត្រ​នេះ​ ​គេ​ហៅថា​ ​បព្ចាសិ​ខៈ​។​
 [​៩៧៩​]​ ​សំឡេង​ទះដៃ​ទាំងឡាយ​ផង​ ​សម្ភោរ​តូច​ទាំងឡាយ​ផង​ ​សម្ភោរ​ធំ​ ​និង​ស្គរធំ​ទាំងឡាយ​ផង​ ​រមែង​ញុំាងបព្ចាសិ​ខ​ទេវបុត្រ​នេះ​ ​ដែល​ដេកលក់​ ​ឲ្យ​ភ្ញាក់​ឡើង​ ​ឯ​បព្ចាសិ​ខ​ទេវបុត្រ​នេះ​ ​លុះ​ភ្ញាក់​ហើយក៏​ត្រេកអរ​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636868141970197355
ទៅកាន់ទំព័រ៖