ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩៨០​]​ ​ពួក​ជន​ណា​នីមួយ​ ​ជា​អ្នក​កំណាញ់ស្វិត​ស្វាញ​ ​ប្រទេចផ្តាសា​នូវ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​លុះ​ទំលាក់​ចោល​នូវ​រាងកាយ​ ​គឺ​សរីរៈ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ហើយ​ ​ក៏​ទៅកាន់​នរក​។​
 [​៩៨១​]​ ​ពួក​ជន​ណា​នីមួយ​ ​កាល​ប្រាថ្នា​នូវ​សុគតិ​ ​ឋិតនៅ​ក្នុង​ធម៌​ ​ក្នុង​សេចក្តី​សង្រួម​ ​ក្នុង​ការចែក​រំលែក​ ​លុះ​ទំលាក់​ចោល​រាងកាយ​ ​គឺ​សរីរៈ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ហើយ​ ​ក៏​ទៅកាន់​សុគតិ​។​
 [​៩៨២​]​ ​អ្នកជា​ញាតិ​របស់​ពួក​យើង​ក្នុង​ជាតិមុន​ ​អ្នកនោះ​ ​ឈ្មោះ​កោសិយៈ​ ​ជា​អ្នកមាន​សេចក្តី​កំណាញ់​ ​មានធម៌​ដ៏​លាមក​ ​ពួក​យើង​មក​ក្នុង​ទីនេះ​ ​ដើម្បី​ប្រយោជន៍​ដល់​អ្នក​ ​(​ដោយ​គិតថា​)​ ​កុំ​ឲ្យ​អ្នកមាន​ធម៌​ដ៏​លាមក​ ​ទៅកាន់​នរក​ឡើយ​។​
 [​៩៨៣​]​ ​(​កោសិយ​សេដ្ឋី​.​.​.​)​ ​ពួក​លោក​ឈ្មោះថា​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​ខ្ញុំ​ដោយពិត​ ​ព្រោះ​ពួក​លោក​បាន​ប្រៀនប្រដៅ​ខ្ញុំ​ ​ខ្ញុំ​នោះ​នឹង​ធ្វើតាម​ពាក្យ​ទាំងអស់​ដែល​ពួក​លោក​ជា​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ ​បាន​ពោល​ ​(​រំលឹក​)​ ​ហើយ​ ​ដោយ​បការៈ​ដូច្នោះ​។​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636868142226242000
ទៅកាន់ទំព័រ៖