ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩៨៥​]​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​មិន​អាច​ដោះប្រស្នា​យើង​នុ៎ះ​ ​ក្នុង​ពេលបាយ​ព្រឹក​ ​ក្នុងថ្ងៃនេះ​បានទេ​ ​យើង​នឹង​បំបរបង់​អ្នក​ទាំងអស់គ្នា​អំពី​ដែន​ ​ព្រោះ​យើង​មិន​ត្រូវការ​នឹង​ពួក​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ​។​
 [​៩៨៦​]​ ​(​អាចារ្យ​សេន​កៈ​ ​បែរ​មើលទៅ​ពោធិសត្វ​ ​ហើយ​ក្រាបទូល​ព្រះបាទ​វិទេហ​រាស្រ្ត​ថា​)​ ​កាលបើ​មានការ​ប្រជុំ​នៃ​មហាជន​ ​គគ្រឹកគគ្រេង​ ​កាលបើ​មានការ​ជួបជុំ​រជើបរជួល​នៃ​ជន​ ​កើតឡើង​ហើយ​ ​(​យ៉ាងនេះ​)​ ​យើងខ្ញុំ​មានចិត្ត​រវើរវាយ​ ​មានចិត្ត​មិន​នឹង​នៅក្នុង​អារម្មណ៍​តែមួយ​ ​មិន​អាច​ឆ្លើយ​ប្រស្នា​នុ៎ះ​បានទេ​។​
 [​៩៨៧​]​ ​បពិត្រ​ព្រះបាទ​ជ​និ​ន្រ្ទា​ធិរាជ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ម្នាក់​ ​ៗ​ ​មានចិត្ត​តាំងនៅ​ក្នុង​អារម្មណ៍​តែមួយ​ ​ទៅ​ក្នុង​ទីស្ងាត់​ហើយ​ ​គិត​នូវ​សេចក្តី​ទាំងឡាយ​ ​ពិចារណា​នូវ​កាយវិវេក​ ​និង​ចិត្តវិវេក​ ​ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ក្នុង​កាល​ជា​ខាងក្រោយ​បាន​។​
 [​៩៨៨​]​ ​(​អាចារ្យ​សេន​កៈ​ ​ក្រាបទូល​ថា​)​ ​សាច់​ពពែ​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​របស់​កូន​អាមាត្យ​ ​និង​ព្រះរាជបុត្រ​ទាំងឡាយ​ ​ពួក​កូន​អាមាត្យ​ ​និង​ព្រះរាជបុត្រ​ទាំងនោះ​ ​មិន​បរិភោគ​សាច់​ឆ្កែ​ទេ​ ​បាន​ជា​ពពែ​ ​និង​ឆ្កែ​ ​យកគ្នា​ជា​សំឡាញ់​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636868142854747948
ទៅកាន់ទំព័រ៖