ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩៩៣​]​ ​ឮថា​ ​ព្រះបាទ​វិទេហ​រាស្រ្ត​ ​ជា​ស្តេច​ដ៏​ប្រសើរ​ ​ជាធំ​ជាង​ជន​ ​សេ្តច​គង់នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ទ្រង់ទត​ឃើញ​ជាក់ច្បាស់​នូវ​ការ​ផ្លាស់​ប្តូរ​ភោជន​ដល់គ្នា​នឹងគ្នា​នុ៎ះ​ ​របស់​ឆ្កែ​ ​និង​ពពែ​ ​ដែល​ដើរទៅ​លួច​អាហារ​ពេញមាត់​ ​មក​ឲ្យ​គ្នា​បរិភោគ​។​
 [​៩៩៤​]​ ​(​ព្រះបាទ​វិទេហ​រាស្ត្រ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា​)​ ​យើង​ហៅ​ពេញជា​មានលាភ​ ​មាន​សភាព​មិន​តិច​ទេ​ ​ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ​បែបនេះ​ ​មាននៅ​ក្នុង​ត្រកូល​របស់​យើង​ ​អ្នកប្រាជ្ញ​ទាំងនេះ​ ​យល់​អាថ៌​ប្រស្នា​ដ៏​ជ្រាលជ្រៅ​ល្អិត​ ​ដោយ​សុភាសិត​បាន​។​
 [​៩៩៥​]​ ​យើង​មានចិត្ត​ត្រេកអរ​ដ៏​ក្រៃលែង​ ​យើង​ឲ្យ​សេះ​អស្សតរ​ ​និង​រថ​មួយ​ ​ៗ​ ​ម្នាក់​ ​ឲ្យ​ស្រុកសួយ​ដែល​បរិបូណ៌​មួយ​ ​ៗ​ ​ម្នាក់​ ​ដល់​អ្នក​ទាំងអស់គ្នា​ ​ជា​អ្នកប្រាជ្ញ​ ​ព្រោះ​សុភាសិត​។​

​ចប់​ ​មេ​ណ្ឌ​ក​ប្ប​ញ្ហា​ជាតក​ ​ទី៨​។​


​មហា​បទុម​ជាតក​ ​ទី៩​


 [​៩៩៦​]​ ​(​ពួក​ជន​ ​ក្រាបទូល​ថា​)​ ​ព្រះរាជា​ជា​ឥស្សរៈ​ ​បើមិនទាន់​ឃើញ​ទោស​តូច​ធំ​ ​ដោយសព្វគ្រប់​ ​អំពីសំណាក់​បុគ្គល​ដទៃ​ ​ទាំង​មិនទាន់​ពិចារណា​ឲ្យ​ឃើញច្បាស់​ដោយខ្លួនឯង​ទេ​ ​មិន​គប្បី​ដាក់​អាជ្ញា​ឡើយ​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636868144978689431
ទៅកាន់ទំព័រ៖