ព្រះត្រៃបិដក ភាគ ៥៩
[១០០២] បុគ្គលត្រេកអរហើយ និយាយច្រើនក៏មាន បុគ្គលខឹងហើយ និយាយច្រើក៏មាន បពិត្រមហារាជ ព្រះអង្គមិនគួរសម្លាប់ព្រះរាជបុត្រ ព្រោះហេតុតែស្ត្រីទេ។
[១០០៣] (ព្រះរាជា...) មនុស្សលោកទាំងអស់ (ជាបក្ខពួកខាងកុមារ) ឯស្ត្រីនេះតែម្នាក់ឯងទេ ព្រោះហេតុនោះ យើងនឹងប្រតិបត្តិ (តាមពាក្យនាងនេះវិញ) អ្នកឯងចូរទៅទម្លាក់វា (ក្នុងជ្រោះភ្នំទៅ)។
[១០០៤] យើងជាបិតា បានឲ្យគេយកកូនឯង ទៅបោះក្នុងជ្រោះភ្នំដ៏ជ្រៅ ច្រើនជួរត្នោត មិនងាយឡើងមករួចទេ ហេតុអ្វីបានជាកូនឯងមិនស្លាប់ក្នុងជ្រោះនោះ។
[១០០៥] (មហាបទុមតាបសថា...) ក្នុងវេលានោះ នាគរាជមានកំឡាំងដ៏ខ្លាំងពូកែ អាស្រ័យនៅនឹងភ្នំ បានទទួលទ្រអាត្មាភាព ដោយភ្នេនទាំងឡាយ ហេតុនោះ បានជាអាត្មាភាព មិនស្លាប់ក្នុងជ្រោះនោះ។
[១០០៦] (ព្រះរាជា...) ម្នាលរាជបុត្រ សូមលោកនិមន្តមក យើងនឹងនាំលោកទៅកាន់ផ្ទះរបស់ខ្លួនវិញ ម្នាលលោកដ៏ចំរើន សូមលោកគ្រប់គ្រងរាជសម្បត្តិចុះ លោកនៅធ្វើអ្វីក្នុងព្រៃ។
ID: 636868146070021851
ទៅកាន់ទំព័រ៖