ព្រះត្រៃបិដក ភាគ ៥៩
[១០០៧] (មហាបទុមតាបស...) បុគ្គលលេបផ្លែសន្ទូច ហើយទាញចេញមក លុះទាញចេញមក ព្រមទាំងឈាម គប្បីជាសុខយ៉ាងណា អាត្មាភាពឃើញច្បាស់ដោយខ្លួនឯង ក៏យ៉ាងនោះដែរ។
[១០០៨] (ព្រះរាជា...) លោកពោលថា អ្វីជាផ្លែសន្ទូច លោកពោលថា អ្វីជាឈាម លោកពោលថា អ្វីទាញចេញមក កាលបើយើងសួរហើយ លោកចូរប្រាប់រឿងនោះ។
[១០០៩] (មហាបទុមតាបស...) អាត្មាភាព ពោលនូវកាមថាជាផ្លែសន្ទូច ពោលនូវដំរី និងសេះថាជាឈាម ពោលនូវការលះចោល ថាជាគ្រឿងទាញចេញមក បពិត្រក្សត្រិយ៍ សូមព្រះអង្គជា្របយ៉ាងនេះចុះ។
[១០១០] (ប្រជុំជាតក) មាតាចុងនៃតថាគត គឺនាងចិញ្ចមាណវិកា បិតាតថាគត គឺទេវទត្ត នាគរាជ គឺអានន្ទជាអ្នកប្រាជ្ញ ទេវតា គឺសារីបុត្រ រាជបុត្រ ក្នុងកាលនោះ គឺតថាគត អ្នកទាំងឡាយ ចូរចាំទុកនូវជាតកដោយប្រការយ៉ាងនេះចុះ។
ចប់ មហាបទុមជាតក ទី៩។
ID: 636868146384079814
ទៅកាន់ទំព័រ៖