ព្រះត្រៃបិដក ភាគ ៥៩

​តេ​រស​និបាតជាតក​
​អម្ព​ជាតក​ ​ទី១​


 [​១០២៣​]​ ​(​ព្រះបាទ​ពារាណសី​ ​ត្រាស់​សួរ​ថា​)​ ​នែអ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​កាលពីដើម​ ​អ្នក​បាន​យក​ផ្លែស្វាយ​ទាំងឡាយ​ ​តូច​ក៏​មាន​ ​ធំ​ក៏​មាន​ ​មក​ឲ្យ​យើង​ ​នែ​ព្រាហ្មណ៍​ ​ឥឡូវនេះ​ ​ផ្លែឈើ​ទាំងឡាយ​ ​មិនកើត​ប្រាកដ​ដោយ​មន្ត​ទាំងឡាយ​របស់​អ្នកនោះ​។​
 [​១០២៤​]​ ​(​ព្រាហ្មណ៍​មាណព​ ​ក្រាបទូល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​រាប់អាន​ ​នូវ​ការ​ប្រកប​នូវ​នក្ខត្តឫក្ស​ ​ខ្ញុំ​ព្រះអង្គ​មើលឃើញ​ដោយ​មន្ត​តែមួយ​ពេល​ ​មួយស្របក់​ ​ខ្ញុំ​ព្រះអង្គ​បាន​នូវ​ការ​ប្រកប​នូវ​នក្ខត្តឫក្ស​ ​និង​ពេល​ហើយ​ ​សឹម​ខ្ញុំ​ព្រះអង្គ​នាំ​យក​ផ្លែស្វាយ​ឲ្យបាន​ច្រើន​ ​មក​ថា្វយ​ព្រះអង្គ​ពុំខាន​ឡើយ​។​
 [​១០២៥​]​ ​(​ព្រះរាជា​.​.​.​.​)​ ​កាលពីដើម​ ​អ្នក​មិនបាន​និយាយ​អាង​នូវ​ការ​ប្រកប​នូវ​នក្ខត្តឫក្ស​ ​ពីដើម​មិនឃើញ​រក​ពេល​ ​រក​ស្របក់​ ​តែ​អ្នក​បាន​យក​ផ្លែស្វាយ​ដ៏​ច្រើន​ ​ដែល​បរិបូណ៌​ដោយ​ពណ៌​ ​ដោយ​ក្លិន​ ​ដោយ​រស​ ​(​មក​ឲ្យ​យើង​)​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636868148973267908
ទៅកាន់ទំព័រ៖