ព្រះត្រៃបិដក ភាគ ៥៩

 ​[​១០៣៨​]​ ​(​កាឡ​សីហៈ​.​.​.​)​ ​ដើម​រាំង​ក៏​មិន​ជាប់​ ​ដើម​គគីរ​ក៏​មិន​ជាប់​ ​ដើមត្រចៀកប្រើស​ក៏​មិន​ជាប់​ ​ដើម​ត្របែក​ក៏​មិន​ជាប់​ ​មានតែ​ដើម​ពង្រ​ ​ឈើ​នោះ​ ​ធ្វើ​កង់រទេះ​ជាប់​មាំ​។​
 [​១០៣៩​]​ ​(​វឌ្ឍកី​.​.​.​)​ ​ស្លឹក​ពង្រ​នោះ​ ​បែប​ដូចម្តេច​ ​ដើម​ពង្រ​នោះ​ ​បែប​ដូចម្តេច​ ​ម្នាល​សម្លាញ់​ ​យើង​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​ ​យើង​គប្បី​ស្គាល់​ដើម​ពង្រ​ ​យ៉ាងណា​។​
 [​១៩៤០​]​ ​(​កាឡ​សីហៈ​.​.​.​.​)​ ​មែកឈើ​ណា​ ​សំយុង​ចុះ​ផង​ ​មិន​ទន់ទោរ​ផង​ ​មិន​បាក់​ផង​ ​ខ្ញុំ​ឈរ​ក្បែរ​គល់ឈើ​ណា​ ​ឈើ​នោះ​ហើយ​ ​ជាដើម​ពង្រ​។​
 [​១០៤១​]​ ​ដើម​ពង្រ​នេះ​ ​គួរ​ដល់​ការងារ​របស់​អ្នក​ ​ដើម្បី​កាំរទេះ​ទាំងឡាយ​ ​ដើម្បី​កង់​ ​និង​ដុំ​រទេះ​ទំាង​ឡាយ​ ​ដើម្បី​ចន្ទោលរទេះ​ ​និង​ខ្នងកង់​រទេះ​ ​និង​របស់​សព្វគ្រប់​ ​ក្រៅពី​នេះ​ទាំងអស់​។​
 [​១០៤២​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រោះហេតុនោះ​ ​ទេវតា​អាស្រ័យ​នៅ​លើ​ដើម​ពង្រ​ ​បាន​និយាយ​ថា​ ​ពាក្យ​របស់ខ្ញុំ​ក៏មានដែរ​ ​ម្នាល​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​អ្នកឯង​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​សិន​។​
 [​១០៤៣​]​ ​អ្នក​ចូរ​អារ​យក​ស្បែក​ខ្លាឃ្មុំ​នេះ​ ​ត្រង់​ក​ ​ចំនួន​ ​៤​ ​ធ្នាប់​ ​ហើយ​យក​ស្បែក​នោះ​មក​ទ្រាប់​ខ្នងកង់​រទេះ​ ​ធ្វើ​យ៉ាងនេះ​ ​ទើប​ជាប់​មាំមួន​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636868150222359351
ទៅកាន់ទំព័រ៖