ព្រះត្រៃបិដក ភាគ ៥៩
[១០៤៤] ទេវតាដែលអាស្រ័យនៅលើដើមពង្រ បានសម្រេចពៀរហើយ បាននាំយកសេចក្តីទុក្ខមកឲ្យ ដល់ខ្លាឃ្មុំទាំងឡាយ ដែលកើតហើយផង ដែលមិនទាន់កើតហើយផង ដោយប្រការដូច្នេះ។
[១០៤៥] ដើមពង្រចងពៀរនឹងខ្លាឃ្មុំ ឯខ្លាឃ្មុំចងពៀរនឹងដើមពង្រ ហើយបានសម្លាប់គ្នាទៅវិញទៅមក ដោយការទាស់ទែងគា្នទៅវិញទៅមក ដោយប្រការដូច្នេះឯង។
[១០៤៦] ខ្លាឃ្មុំ និងដើមពង្រនោះ ចងពៀរវេរាយ៉ាងណា ការទាស់ទែងរបស់មនុស្សទាំងឡាយ កើតមានក្នុងទីណា មនុស្សទាំងនោះ ឈ្មោះថា រាំដូចជាក្ងោកពង់
(១) ក្នុងទីនោះ ក៏យ៉ាងនោះដែរ។
[១០៤៧] តថាគតនឹងសំដែងនូវហេតុនោះ ថា្វយមហារាជ ពួកមនុស្ស ដែលមកប្រជុំក្នុងទីនេះ មានចំនួនប៉ុន្មាន សូមសេចក្តីចំរើនមានដល់មហាបពិត្រ មានចំនួនប៉ុណ្ណោះ សូមមហាបពិត្រ ព្រមព្រៀងគ្នា កុំទាស់ទែងគា្ន កុំឲ្យដូចខ្លាឃ្មុំ និងដើមពង្រឡើយ។
(១) ធម្មតា ក្ងោកទាំងឡាយ តែពង់កន្ទុយឡើងកាលណា ក៏បញ្ចេញកេរ្តិ៍ខ្មាសរបស់វាឲ្យឃើញប្រាកដ យ៉ាងណាមិញ ពួកមនុស្ស កាលបើកើតវិវាទឈ្លោះទាស់ទែងគ្នាហើយ ក៏ប្រកាសទោសដល់គ្នានឹងគ្នា គឺជេរប្រទេច រំលើក បើកកកាយកេរ្តិ៍ខ្មាសទៅវិញទៅមក ឥតមានកោតញញើត ក៏យ៉ាងនោះដែរ។ អដ្ឋកថា។
ID: 636868150556048437
ទៅកាន់ទំព័រ៖