ព្រះត្រៃបិដក ភាគ ៥៩
[១០៤៨] សូមមហាបពិត្រ សិក្សានូវសេចក្តីព្រមព្រៀងគ្នាតែម៉្យាង ព្រោះសេចក្តីព្រមព្រៀងគ្នានោះ ព្រះពុទ្ធទាំងឡាយ សរសើរហើយ បុគ្គលអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នា អ្នកតាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកព្រះនិព្វានជាទីក្សេម ចាកយោគៈទាំងឡាយឡើយ។
ចប់ ផន្ទនជាតក ទី២។
ជវនហំសជាតក ទី៣
[១០៤៩] (ព្រះបាទពារាណសី មានព្រះរាជឱង្ការថា) នែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ។
[១០៥០] (រាជហង្ស...) បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយ អស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផង ឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ។
[១០៥១] (ព្រះរាជា....) អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯង អញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសំណាក់អញចុះ។
ID: 636868150909398648
ទៅកាន់ទំព័រ៖