ព្រះត្រៃបិដក ភាគ ៥៩

 ​[​១០៥២​]​ ​(​រាជហង្ស​.​.​.​)​ ​ខ្ញុំ​នៅក្នុង​ដំណាក់​របស់​ព្រះអង្គ​ ​ព្រះអង្គ​ធ្វើ​សក្ការបូជា​ ​អស់​កាល​ជានិច្ច​ហើយ​ ​តែ​ក្រែង​ពេលណា​មួយ​ ​ព្រះអង្គ​ស្រវឹង​ដោយ​ទឹកស្រវឹង​ហើយ​ ​ទ្រង់​ត្រាស់​បង្គាប់​ថា​ ​នាយ​ពិសេស​ ​ចូរ​ចំអិន​សាច់​សេ្តច​ហង្ស​ ​យក​មក​ឲ្យ​យើង​។​
 [​១០៥៣​]​ ​(​ព្រះរាជា​.​.​.​)​ ​ថ្វឺយ​ ​!​ ​ខ្ពើម​ ​ការ​ផឹកទឹក​ស្រវឹង​ ​ដែល​ជាទីស្រឡាញ់​របស់​អញ​ជាង​ឯង​ ​បើ​ឯង​នៅក្នុង​ដំណាក់​អញ​ដរាបណា​ ​អញ​នឹង​មិន​ផឹកទឹក​ស្រវឹង​ដរាប​នោះ​។​
 [​១០៥៤​]​ ​(​រាជហង្ស​.​.​.​)​ ​សំដី​របស់​ពួក​ចចក​ ​និង​ពួក​បក្សី​ ​យល់​បាន​ងាយ​ ​បពិត្រមហារាជ​ ​សំដី​របស់​ពួក​មនុស្ស​ ​កម្រ​ដឹង​បាន​ ​ជាង​សំដី​សត្វ​នោះ​ទៅទៀត​។​
 [​១០៥៥​]​ ​មួយទៀត​ ​បើ​បុរស​ណា​ ​កាលពីដើម​ ​មានចិត្តល្អ​ ​គេ​សំគាល់​ថា​ជា​ញាតិ​ ​ជា​មិត្រ​ ​ឬ​ជា​សម្លាញ់​ ​តែ​លុះដល់​ពេល​ខាងក្រោយ​មក​ ​បុរស​នោះ​ ​ត្រឡប់ជា​សត្រូវ​នឹងគ្នា​ទៅវិញ​ ​ក៏​មាន​។​
 ​[​១០៥៦​]​ ​បុគ្គល​ណា​មានចិត្ត​ស្មោះស្មើ​ ​ដោយសារ​សេចក្តី​ស្រឡាញ់​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​នៅ​ជិត​ជាមួយគ្នា​ ​បុគ្គល​ណា​ ​មានចិត្ត​មិន​ស្មោះស្មើ​ ​បុគ្គល​នោះ​ ​ទោះ​នៅក្នុង​ទី​ជិត​ ​ក៏​ហាក់ដូចជា​នៅក្នុង​ទី​ឆ្ងាយ​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636868151218546330
ទៅកាន់ទំព័រ៖