ព្រះត្រៃបិដក ភាគ ៥៩

 ​[​១០៥៧​]​ ​សំឡាញ់​ណា​ ​ជា​អ្នកមាន​ចិត្ត​ជ្រះ​ថា្ល​រកគ្នា​ ​បើទុកជា​នៅ​ឯ​ត្រើយ​សមុទ្ទ​ខាងនាយ​ ​សំឡាញ់​ដែល​មានចិត្ត​ជ្រះ​ថា្ល​រកគ្នា​នោះ​ ​ក៏​ឈ្មោះថា​នៅក្នុង​សមុទ្ទ​ជាមួយគ្នា​ ​សម្លាញ់​ណា​ ​មានចិត្ត​ប្រទូស្ត​រកគ្នា​ ​បើទុកជា​នៅក្នុង​សមុទ្ទ​ជាមួយគ្នា​ ​សម្លាញ់​ដែល​មានចិត្ត​ប្រទូស្ត​គ្នា​នោះ​ ​ក៏​ឈ្មោះថា​ ​នៅ​ត្រើយ​សមុទ្ទ​ខាងនាយ​វិញ​។​
 [​១០៥៨​]​ ​បពិត្រ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​លើ​រថ​ ​បុគ្គល​ទាំងឡាយ​ណា​ជាស​ត្រូវ​នឹងគ្នា​ ​បើទុកជា​នៅជា​មួយ​គ្នា​ ​បុគ្គល​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​នៅ​ផ្សេងគ្នា​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុគ្គល​ចំរើន​ក្នុង​ដែន​ ​ពួកសប្បុរស​ទោះបី​នៅក្នុង​ទី​ឆ្ងាយ​ ​ក៏​ឈ្មោះថា​ ​នៅក្នុង​ទី​ជាមួយ​ដោយចិត្ត​។​
 [​១០៥៩​]​ ​បុគ្គល​ជាទីស្រឡាញ់​ ​រមែង​មិន​ស្រឡាញ់​វិញ​ ​ព្រោះតែ​នៅជា​មួយ​គ្នា​យូរ​ពេក​ ​ខ្ញុំ​សូម​ថា្វយ​បង្គំ​លា​ព្រះអង្គ​ទៅវិញ​ ​មុន​ពេល​ដែល​ខ្ញុំ​មិនជា​ទីស្រឡាញ់​របស់​ព្រះអង្គ​។​
 [​១០៦០​]​ ​(​ព្រះរាជា​.​.​.​)​ ​កាលបើ​យើង​អង្វរ​យ៉ាងនេះ​ ​អ្នក​មិន​ទទួលដឹង​នូវ​អញ្ជលី​ ​មិន​ធ្វើតាម​ពាក្យ​យើង​ ​ជា​អ្នកបម្រើ​ទេ​ ​យើង​សូម​អង្វរ​អ្នក​យ៉ាងនេះ​ថា​ ​អ្នក​គប្បី​ធ្វើ​នូវ​ការ​ត្រឡប់​មក​ទៀត​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636868151541284790
ទៅកាន់ទំព័រ៖