ព្រះត្រៃបិដក ភាគ ៥៩

 ​[​១០៧១​]​ ​នែ​បា​ ​ពួក​ស្តេច​ធំ​ ​ៗ​ ​គ្រប់គ្រង​ផែនដី​នេះ​ ​នែ​នារ​ទៈ​កូន​ ​បា​ឯង​ ​(​ចូរ​គោរព​)​ ​ពួក​សេ្តច​ទាំងនោះ​ ​ដែល​ជាធំ​ជាង​មនុស្ស​ដ៏​ប្រសើរ​ ​ប្រាកដ​ដូច្នោះ​។​
 [​១០៧២​]​ ​ចូរ​បា​កុំ​ប្រព្រឹត្ត​នៅ​ផ្ទាល់​ព្រះ​បាទា​នៃ​ពួក​សេ្តច​ជា​ឥស្សរៈ​ ​ជា​អធិបតី​ទាំងនោះ​ឡើយ​ ​នែ​នារ​ទៈ​ ​(​នោះ​ឯង​)​ ​ដែលគេ​ហៅថា​អាសីពិស​របស់​អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ​។​
 [​១០៧៣​]​ ​បើ​បា​ត្រូវការ​ភត្ត​ ​ក្នុង​ពេល​ភត្ត​ ​គប្បី​ចូល​ទៅកាន់​ផ្ទះ​ណា​ ​ដែល​បា​ដឹង​ថា​ ​ត្រកូល​ណា​មិន​មានទោស​ ​ក្នុង​ស្រុក​នោះ​ ​គប្បី​ប្រព្រឹត្ត​ស្វែងរក​អាហារ​ក្នុង​ផ្ទះ​នោះ​ចុះ​។​ ​លុះ​ចូល​ទៅកាន់​ត្រកូល​ដទៃ​ ​ដើម្បី​ទឹក​ក្តី​ ​ដើម្បី​ភោជន​ក្តី​ ​គប្បី​ទំពាស៊ី​ឲ្យ​ល្មម​ប្រមាណ​ ​គប្បី​បរិភោគ​ឲ្យ​ល្មម​ប្រមាណ​ ​តែ​បា​កុំ​គប្បី​ពេញចិត្ត​នឹង​រូប​ ​(​ស្ត្រី​)​ ​ទាំងឡាយ​ឡើយ​។​
 [​១០៧៤​]​ ​បា​ចូរ​ចៀសវាង​ចេញ​ឲ្យ​ឆ្ងាយ​នូវ​ទីគោ​ឈរ​ ​តៀមស្រា​ ​មនុស្ស​អ្នកលេង​ ​មនុស្ស​អ្នក​ឆបោក​ ​កន្លែង​ប្រជុំ​មនុស្ស​ច្រើន​ ​និង​កន្លែង​ដែលគេ​ទុកដាក់​ប្រាក់​មាស​ ​ឲ្យ​ដូចជា​បុគ្គល​ទៅ​ដោយ​យាន​ ​(​ដែល​ផ្ទុក​ដោយ​សប្បិ​ ​និង​ប្រេង​)​ ​វៀរ​នូវ​ផ្លូវ​មិន​រាបស្មើ​។​

​ចប់​ ​ចុល្ល​នារទ​កស្សប​ជាតក​ ​ទី៤​។​

ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636868153323986754
ទៅកាន់ទំព័រ៖