ព្រះត្រៃបិដក ភាគ ៥៩

​ទូត​ជាតក​ ​ទី៥​


 [​១០៧៥​]​ ​(​ព្រះរាជា​ ​ត្រាស់​សួរ​ថា​)​ ​ម្នាល​ព្រហ្ម​ ​យើង​បាន​បញ្ជូន​ពួក​ទូត​មក​ក្នុង​សំណាក់​អ្នក​ ​ដែល​កំពុង​សុបសៅ​ ​ក្បែរ​ច្រាំង​គង្គា​ ​ពួក​ទូត​ទាំងនោះ​ ​បាន​សួរ​ហើយ​ ​តែ​អ្នក​មិន​ឆ្លើយ​បា្រប់​សោះ​ ​សេចក្តី​ទុក្ខ​ ​(​ណា​)​ ​ដែល​កើតឡើង​ដល់​អ្នក​ ​សេចក្តី​ទុក្ខ​នោះ​ ​ដឹង​បានតែ​អ្នក​ទេ​ឬ​។​
 [​១០៧៦​]​ ​(​មហាសត្វ​ ​ទូល​ថា​)​ ​បពិត្រ​ព្រះអង្គ​ជា​បុគ្គល​ចំរើន​ក្នុង​ដែន​របស់​អ្នក​កាសី​ ​បើ​សេចក្តី​ទុក្ខ​ ​គប្បី​កើតឡើង​ដល់​ព្រះអង្គ​ ​បុគ្គល​ណា​ដោះទុក្ខ​នោះ​មិនបានទេ​ ​សូម​ព្រះអង្គ​កុំ​ប្រាប់​សេចក្តី​ទុក្ខ​នោះ​ដល់​បុគ្គល​នោះ​ឡើយ​។​
 ​[​១០៧៧​]​ ​បុគ្គល​ណា​គប្បី​ដោះទុក្ខ​ព្រះអង្គ​នោះ​បាន​ដោយ​ធម៌​ ​ជា​ចំណែក​នៃ​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​សូម​ព្រះអង្គ​ប្រាប់​ដល់​បុគ្គល​នោះ​ដោយពិត​។​
 [​១០៧៨​]​ ​សំឡេង​ពួក​ឆ្កែចចក​ក្តី​ ​ពួក​សត្វ​ក្រៀល​ក្តី​ ​ដឹង​បាន​ដោយ​ងាយ​ ​បពិត្រមហារាជ​ ​ឯ​សំដី​របស់​មនុស្ស​ ​ដឹង​បាន​ដោយ​កម្រ​ជាង​សម្លេង​នោះ​ទៅទៀត​។​
 [​១០៧៩​]​ ​មួយទៀត​ ​កាលពីមុន​ ​បុរស​ណា​ ​មានចិត្តល្អ​ ​គេ​សំគាល់​ថា​ជា​ញាតិសន្តាន​ ​ឬមិត្រ​សម្លាញ់​ ​តែ​ដល់​មក​ខាងក្រោយ​ ​បុរស​នោះ​ ​ត្រឡប់ទៅ​ជាស​ត្រូវ​នឹងគ្នា​វិញ​ក៏​មាន​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636868153834495954
ទៅកាន់ទំព័រ៖