ព្រះត្រៃបិដក ភាគ ៥៩

 ​[​១១០៥​]​ ​(​អ​កិត្តិ​តាបស​ ​ឆ្លើយ​ថា​)​ ​បពិត្រ​សក្កៈ​ ​ការ​កើត​ក្នុង​ភព​ថ្មីទៀត​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​ការ​បែកធ្លាយ​នៃ​សរីរៈ​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​ការ​ស្លាប់​ព្រោះតែ​វង្វេង​ ​ក៏​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​បពិត្រ​វាសវៈ​ ​ហេតុ​នោះ​ ​បាន​ជា​អាត្មា​ ​(​អង្គុយ​បា្រ​ថ្នា​ព្រះនិព្វាន​)​។​
 [​១១០៦​]​ ​(​សក្កៈ​.​.​.​)​ ​សុភាសិត​ដ៏​សមគួរ​នេះ​ ​លោក​បាន​ពោល​ល្អ​ហើយ​ ​បពិត្រ​កស្សបៈ​ ​លោក​មានចិត្ត​ប្រា​ថា្ន​ចង់បាន​ពរ​ណា​ ​ខ្ញុំ​ប្រគេន​ពរ​នោះ​ ​ដល់​លោក​។​
 [​១១០៧​]​ ​(​អ​កិត្តិ​.​.​.​)​ ​បពិត្រ​សក្កៈ​ ​ជាធំ​ជាង​សត្វ​ទាំងពួង​ ​បើ​ព្រះអង្គ​ប្រទាន​ពរ​ដល់​អាត្មា​ ​នរជន​បានកូន​ ​ប្រពន្ធ​ ​ទ្រព្យ​ស្រូវ​ ​និង​វត្ថុ​ដទៃ​ជាទីស្រឡាញ់​ ​រមែង​មិន​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​លោភៈ​ណា​ ​សូមកុំ​ឲ្យ​លោភៈ​នោះ​ ​នៅក្នុង​សន្តាន​របស់​អាត្មា​បាន​ឡើយ​។​
 [​១១០៨​]​ ​(​សក្កៈ​.​.​.​)​ ​សុភាសិត​ដ៏​សមគួរ​នេះ​ ​លោក​បាន​ពោល​ល្អ​ហើយ​ ​បពិត្រ​កស្សបៈ​ ​លោក​មាន​ចិ​ត្ត​បា្រ​ថា្ន​ពរ​ណា​ ​ខ្ញុំ​ប្រគេន​ពរ​នោះ​ ​ដល់​លោក​។​
 [​១១០៩​]​ ​(​អ​កិត្តិ​.​.​.​)​ ​បពិត្រ​សក្កៈ​ ​ជាធំ​ជាង​សត្វ​ទាំងពួង​ ​បើ​ព្រះអង្គ​ប្រទាន​ពរ​ដល់​អាត្មា​ ​ពួក​ជ​នរ​មែងញុំាង​ស្រែចម្ការ​ ​ប្រាក់​មាស​ ​គោ​សេះ​ ​និង​ទាស​បុរស​ ​ដោយ​ទោសៈ​ណា​ ​ដែល​កើត​ហើយ​ ​សូមកុំ​ឲ្យ​ទោសៈ​នោះ​ ​នៅក្នុង​សន្តាន​អាត្មា​បាន​ឡើយ​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636868156661927674
ទៅកាន់ទំព័រ៖