ព្រះត្រៃបិដក ភាគ ៥៩

 ​[​១១១០​]​ ​(​សក្កៈ​.​.​.​)​ ​សុភាសិត​ដ៏​សមគួរ​នេះ​ ​លោក​បាន​ពោល​ល្អ​ហើយ​ ​បពិត្រ​កស្សបៈ​ ​លោក​មានចិត្ត​ប្រាថ្នា​ពរ​ណា​ ​ខ្ញុំ​ប្រគេន​ពរ​នោះ​ ​ដល់​លោក​។​
 [​១១១១​]​ ​(​អ​កិត្តិ​.​.​.​.​)​ ​បពិត្រ​សក្កៈ​ ​ជាធំ​ជាង​សត្វ​ទាំងពួង​ ​បើ​ព្រះអង្គ​ប្រទាន​ពរ​ដល់​អាត្មា​ ​អាត្មា​សូមកុំ​ឲ្យ​ជួបនឹង​មនុស្ស​ពាល​ ​សូមកុំ​ឲ្យ​ឮដំណឹង​មនុស្ស​ពាល​ ​សូមកុំ​ឲ្យ​នៅ​រួម​នឹង​មនុស្ស​ពាល​ ​សូមកុំ​ឲ្យបាន​ធ្វើ​ ​ទាំង​កុំ​ឲ្យ​ពេញចិត្ត​នឹង​ការចរចា​ទៅមក​នឹង​មនុស្ស​ពាល​។​
 [​១១១២​]​ ​(​សក្កៈ​.​.​.​)​ ​មនុស្ស​ពាល​បាន​ធ្វើអ្វី​ដល់​លោក​ ​បពិត្រ​កស្សបៈ​ ​សូម​លោក​ប្រាប់​ហេតុ​ ​បពិត្រ​កស្សបៈ​ ​ហេតុអ្វី​ ​បាន​ជា​លោក​មិន​ប្រាថ្នា​ជួប​មនុស្ស​ពាល​។​
 [​១១១៣​]​ ​(​អ​កិត្តិ​.​.​.​)​ ​បុគ្គល​ពាល​ ​រមែង​ណែនាំ​នូវ​អំពើ​មិន​គួរ​ណែនាំ​ ​រមែង​ប្រកប​ក្នុង​កិច្ច​មិនមែន​ជា​ធុរៈ​ ​ការណែនាំ​ទៅ​រក​អាក្រក់​ ​ជា​ការ​ប្រសើរ​ ​(​របស់​បុគ្គល​ពាល​នោះ​)​ ​បុគ្គល​ពាល​ ​បើទុកជា​គេ​និយាយ​ត្រូវ​ ​ក៏​នៅតែ​ខឹង​ ​បុគ្គល​ពាល​ ​រមែង​មិនដឹង​ច្បាប់​អ្វី​ទេ​ ​ការ​មិន​ជួបប្រទះ​នឹង​បុគ្គល​ពាល​នោះ​ ​ជា​ការ​ប្រពៃ​។​
 [​១១១៤​]​ ​(​សក្កៈ​.​.​.​)​ ​សុភាសិត​ដ៏​សមគួរ​នេះ​ ​លោក​បាន​ពោល​ល្អ​ហើយ​ ​បពិត្រ​កស្សបៈ​ ​លោក​មានចិត្ត​ប្រា​ថា្ន​ពរ​ណា​ ​ខ្ញុំ​ប្រគេន​ពរ​នោះ​ ​ដល់​លោក​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636868156953444347
ទៅកាន់ទំព័រ៖