ព្រះត្រៃបិដក ភាគ ៥៩
[១១១៩] (អកិត្តិ....) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គប្រទានពរដល់អាត្មា នាកាលរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង សូមឲ្យទិព្វភោជនកើតប្រាកដ ទាំងពួកយាចកអ្នកមានសីល (ក៏ឲ្យមក) កាលបើអាត្មាឲ្យ សូមទិព្វភោជនកុំឲ្យអស់ លុះឲ្យហើយ សូមកុំឲ្យក្តៅក្រហាយក្រោយ កាលបើកំពុងឲ្យ គប្បីឲ្យមានចិត្តជ្រះថ្លា បពិត្រសក្កៈ សូមព្រះអង្គប្រទានពរនុ៎ះចុះ។
[១១២០] (សក្កៈ....) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តប្រាថ្នាពរណា ខ្ញុំនឹងប្រគេនពរនោះ ដល់លោក។
[១១២១] (អកិត្តិ....) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គប្រទានពរដល់អាត្មា ព្រះអង្គកុំចូលមករកអាត្មាទៀតឡើយ បពិត្រសក្កៈ សូមព្រះអង្គប្រទានពរនុ៎ះចុះ។
[១១២២] (សក្កៈ...) ពួកជនប្រុសស្រី តែងចង់ឃើញ (ខ្ញុំ) ដោយការប្រព្រឹត្តិវត្តដ៏ច្រើនចុះ ភ័យក្នុងការឃើញខ្ញុំ (មានដល់លោក)។
[១១២៣] (អកិតិ្ត....) អាត្មាឃើញព្រះអង្គ មានភេទជាទេវតាប្រាកដដូច្នោះ មានសេចក្តីប្រាថ្នាទាំងពួងសម្រេចហើយ គប្បីប្រហែសក្នុងតបធម៌ ភ័យក្នុងការឃើញព្រះអង្គនុ៎ះ មានដល់ (អាត្មា)។
ចប់ អកិត្តិជាតក ទី៧។
ID: 636868157704477304
ទៅកាន់ទំព័រ៖