ព្រះត្រៃបិដក ភាគ ៥៩

​ត​កា្ករិយ​ជាតក​ ​ទី៨​


 [​១១២៤​]​ ​(​ព្រាហ្មណ៍​បុរោហិត​ ​និយាយ​ថា​)​ ​ខ្ញុំ​ឯង​ ​ជា​មនុស្ស​ល្ងង់​ ​និយាយ​សំដី​ទាស់​ ​ដូចជា​កង្កែប​ហៅ​ពស់​ក្នុង​ព្រៃ​ ​ម្នាល​ត​ក្កា​រិយៈ​ ​ខ្ញុំ​ធ្លាក់​ក្នុង​រណ្តៅ​នេះ​ ​ព្រោះ​ឮ​ថា​ ​បុគ្គល​និយាយ​ហួសប្រមាណ​ ​មិន​ប្រពៃ​ឡើយ​។​
 [​១១២៥​]​ ​(​ត​ក្កា​រិយ​ពោធិសត្វ​ ​តប​ថា​)​ ​បុគ្គល​អ្នក​និយាយ​ហួសប្រមាណ​ ​តែង​ដល់​នូវ​ការ​ចង​ ​ការ​សម្លាប់​ ​សោក​ ​និង​ខ្សឹកខ្សួល​ ​លោក​តិះដៀល​ខ្លួន​លោក​ ​ព្រោះតែ​ហេតុ​នោះ​ ​បពិត្រ​លោក​អាចារ្យ​ ​ពួក​ជន​កប់​លោក​ក្នុង​រណ្តៅ​ឥឡូវនេះ​។​
 [​១១២៦​]​ ​(​មហាសត្វ​ ​ដំណាល​ពី​សេដ្ឋី​បុត្រ​ ​និយាយ​ថា​)​ ​ថ្វីបានជា​អញ​សួរ​ ​អញ​យកអាសា​តុ​ណ្ឌិ​លៈ​ ​ជា​បង​នាង​កា​លី​ ​បាន​ជា​អញ​ត្រូវ​គេ​ដណ្តើម​យក​សំពត់​ទាំងគូ​ ​ហើយ​ជា​មនុស្ស​អាក្រាត​ ​ដំណើរ​នេះឯង​ ​ប្រហែលគ្នា​នឹង​លោក​ច្រើនប្រការ​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636868158085449094
ទៅកាន់ទំព័រ៖