ព្រះត្រៃបិដក ភាគ ៥៩
[១១៣៤] បុគ្គលមិនងាយចៀសនិន្ទាទេ បពិត្រព្រះជនិន្ទ ព្រះអង្គគប្បីសេពគប់ រាប់រកនូវពួកជន អ្នកមានសេចក្តីប្រាថា្នផ្សេង ៗ គ្នា (លមើល) បុគ្គលពួកមួយ បាននូវសេចក្តីសរសើរដោយគុណ មានសីលគុណជាដើមណា បុគ្គលឯទៀត បាននូវពាក្យនិន្ទា ដោយគុណ មានសីលគុណជាដើមនោះទៅវិញ។
[១១៣៥] សត្វលោកទាំងអស់ មានចិត្តក្លៀវក្លា ដោយចិត្តផ្សេងគ្នា សត្វលោកទាំងអស់ មានចិត្តប្រព្រឹត្តទៅក្នុងចិត្តរបស់ខ្លួន ពួកសត្វទាំងអស់ មានចិត្តផ្សេង ៗ គ្នា មានប្រភេទដ៏ច្រើន ឯក្នុងលោកនេះ បុគ្គលមិនលុះអំណាចចិត្តរបស់បុគ្គលណាបានឡើយ។
[១១៣៦] (ព្រះរាជា...) កិន្នរណា ព្រមទាំងភរិយានៅស្ងៀម ឥឡូវនេះ ភ័យហើយ បានដោះសា កិន្នរនោះ ចូររួចអំពីភ័យ ដល់នូវសេចក្តីសុខ មិនមានរោគក្នុងកាលឥឡូវនេះចុះ វាចារបស់ជនទាំងឡាយ ជាវាចាមានប្រយោជន៍។
ចប់ តកា្ករិយជាតក ទី៨។
ID: 636868158972669841
ទៅកាន់ទំព័រ៖