ព្រះត្រៃបិដក ភាគ ៥៩

​រុ​រុ​មិគ​ជាតក​ ​ទី៩​


 [​១១៣៧​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​ប្រកាស​ថា​)​ ​នរណា​ ​ប្រាប់​ម្រឹគ​នោះ​ ​ជា​ម្រឹគ​ដ៏​ឧត្តម​ជាង​ម្រឹគ​ទាំងឡាយ​ ​ដល់​យើង​ ​យើង​នឹង​ឲ្យ​ស្រុកសួយ​ ​និង​នាង​នារី​ដែល​ស្អិតស្អាង​ហើយ​ ​ដល់​អ្នកនោះ​។​
 [​១១៣៨​]​ ​(​សេដ្ឋីបុត្ត​ ​ក្រាបទូល​ថា​)​ ​សូម​ព្រះអង្គ​ប្រទាន​ស្រុកសួយ​ ​និង​ពួក​នាង​នារី​ ​ដែល​ស្អិតស្អាង​ ​ដល់​ទូលព្រះបង្គំជាខ្ញុំ​ចុះ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​នឹង​ក្រាបទូល​ម្រឹគ​នោះ​ ​ជា​ម្រឹគ​ដ៏​ឧត្តម​ជាង​ម្រឹគ​ទាំងឡាយ​ដល់​ព្រះអង្គ​។​
 ​[​១១៣៩​]​ ​ដើម​ស្វាយ​ ​និង​ដើម​សាលព្រឹក្ស​ ​ក្នុង​ដងព្រៃ​នុ៎ះ​ ​មាន​ផ្ការីក​ ​(​ផែនដី​)​ ​ដ៏​ដេរដាស​ដោយ​ស្មៅ​ ​មាន​សម្ផ័​ស្ស​ស្រួល​ ​មាន​ពណ៌ក្រហម​ដូចជា​សម្បុរ​នៃ​សត្វ​មេភ្លៀង​ ​ម្រឹគ​នុ៎ះ​ ​ឋិត​ទៅ​ក្នុង​ដងព្រៃ​នុ៎ះ​។​
 [​១១៤០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះបាទ​ព្រហ្មទត្ត​ ​ទ្រង់​យិ​ត​ព្រះទម្រង់​កៅទណ្ឌ​ ​ផ្ទាប់​កាំសរ​ ​ហើយ​ស្តេច​ចូល​តម្រង់​ទៅ​ ​ឯ​ម្រឹគ​ក្រ​លេ​ក​ឃើញ​ព្រះរាជា​ហើយ​ ​ក៏​ទូល​អង្វរ​ពី​ចម្ងាយ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ឈប់​សិន​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​រថ​ ​សូម​ព្រះអង្គ​កុំ​បាញ់​ទូលព្រះបង្គំជាខ្ញុំ​ឡើយ​ ​នរណា​អេះ​ ​បាន​ក្រាបទូល​ដំណើរ​នេះ​ដល់​ព្រះអង្គ​ថា​ ​ម្រឹគ​នុ៎ះ​ ​ឋិតនៅ​ក្នុង​ដងព្រៃ​នុ៎ះ​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636868159295148285
ទៅកាន់ទំព័រ៖