ព្រះត្រៃបិដក ភាគ ៥៩

 ​[​១១៤៥​]​ ​(​ព្រះរាជា​.​.​.​)​ ​យើង​នឹង​បាញ់​ព្រួញ​នេះ​ ​ទៅតាម​អាកាស​ ​ជា​ព្រួញ​មាន​ស្លាប​កន្ទុយ​ ​៤​ ​ផ្តាច់​នូវ​សរីរៈ​ ​(​បុរស​នោះ​)​ ​ចំ​ដើមទ្រូង​ ​យើង​នឹង​សម្លាប់​មនុស្ស​នោះ​ ​ជា​មនុស្ស​ទ្រុស្ត​មិត្ត​ ​ជា​អ្នកធ្វើ​កិច្ច​ដែល​មិន​គួរ​ធ្វើ​ ​មិនដឹង​នូវ​ឧបការគុណ​ ​ដែល​ធ្វើ​ហើយ​ប្រាកដ​ដូច្នោះ​។​
 [​១១៤៦​]​ ​(​ប្រើស​មាស​.​.​.​)​ ​បពិត្រ​ព្រះ​ជ​និ​ន្ទ្រ​ ​សប្បុរស​ទាំងឡាយ​ ​រមែង​មិន​សរសើរ​នូវ​ការ​សម្លាប់​របស់​អ្នកប្រាជ្ញ​ ​ឬ​មនុស្ស​ពាល​ ​ដោយពិត​ ​សូមឲ្យ​មនុស្ស​អ្នកមាន​បាបធម៌​ទៅផ្ទះ​ ​តាម​សេចក្តី​ប្រាថ្នា​ចុះ​ ​ភត្ត​ណា​ ​(​ដែល​ព្រះអង្គ​ត្រូវ​ប្រទាន​)​ ​ដល់​បុរស​នុ៎ះ​ ​សូម​ព្រះអង្គ​ ​ប្រទាន​ភត្ត​នោះ​ ​ដល់​បុរស​នុ៎ះ​ចុះ​ ​ចំណែកខ្ញុំ​ ​សូម​ធ្វើតាម​សេចក្តី​ប្រា​ថា្ន​របស់​ព្រះអង្គ​ចុះ​។​
 [​១១៤៧​]​ ​(​ព្រះរាជា​.​.​.​)​ ​ម្នាល​ប្រើស​មាស​ ​បណ្តា​សប្បុរស​ទាំងឡាយ​ ​អ្នក​ដែល​មិន​ប្រទូស្ត​ចំពោះ​មនុស្ស​ដែល​ប្រទូស្ត​នោះ​ ​ក៏​ចាត់ថា​ជា​សប្បុរស​មួយ​ដោយពិត​ ​មនុស្ស​មាន​បាបធម៌​ ​ចូរ​ទៅផ្ទះ​របស់​ខ្លួន​តាម​សេចក្តី​ប្រាថ្នា​ចុះ​ ​ភត្ត​ណា​ ​(​ដែល​យើង​ត្រូវឲ្យ​)​ ​ដល់​បុរស​នុ៎ះ​ ​យើង​នឹង​ឲ្យ​ភត្ត​នោះ​ដល់​បុរស​នុ៎ះ​ ​មួយទៀត​ ​យើង​នឹង​ឲ្យ​ស្រុកសួយ​ដល់​អ្នក​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636868159832539022
ទៅកាន់ទំព័រ៖