ព្រះត្រៃបិដក ភាគ ៥៩
[១១៤៨] (ប្រើសមាស...) បពិត្រមហារាជ សំឡេងរបស់ចចក និងក្រៀល គេដឹងបានដោយងាយ ឯសំដីរបស់មនុស្ស គេដឹងបានដោយកម្រ ជាងសំដីសត្វនោះទៅទៀត បុរសណា មានចិត្តល្អ គេសំគាល់ថា ជាញាតិ ជាមិត្រ ជាសំឡាញ់ក្នុងកាលមុន បុរសនោះ រមែងជាសត្រូវវិញ ក្នុងកាលជាខាងក្រោយ។
[១១៤៩] (អភិសម្ពុទ្ធគាថា) ពួកអ្នកជនបទ ក៏មកប្រជុំគ្នា ពួកអ្នកនិគម ក៏មកប្រជុំគ្នា (ហើយក្រាបទូសស្តេច) ថា ពួកម្រឹគស៊ីស្រូវអស់ហើយ សូមព្រះសម្មតិទេព កំចាត់ពួកម្រឹគនោះចេញ។
[១១៥០] (ព្រះរាជា...) ចូរកុំឲ្យមានជនបទ ទាំងដែនក៏ចូរវិនាសទៅដោយពិតចុះ យើងឲ្យអភ័យដល់ពួកបក្សីហើយ មិនប្រទូស្តប្រើសមាសទេ។
[១១៥១] យើងមិនមានជនបទក្តី ជនបទមិនមានដល់យើងក្តី យើងឲ្យពរដល់មិគរាជហើយ មិននិយាយពាក្យកុហកទេ។
ចប់ រុរុមិគជាតក ទី៩។
ID: 636868160112015007
ទៅកាន់ទំព័រ៖