ព្រះត្រៃបិដក ភាគ ៥៩

 ​[​៧​]​ ​(​សុជាត​មាណព​ជា​បុត្រ​ ​ពោល​ថា​)​ ​ក្បាល​ក៏​តាំងនៅ​ដដែល​ ​ដៃជើង​ ​កន្ទុយ​ ​និង​ត្រចៀក​ ​ក៏​តាំងនៅ​ដដែល​ដែរ​ ​ខ្ញុំ​សំគាល់​ថា​ ​គោ​នៅ​ក្រោក​ឡើង​បាន​ ​ត្រង់​ក្បាល​ដៃជើង​របស់​ជីតា​ ​មិន​ប្រាកដ​ទេ​ ​ឪពុក​យំទួញ​ជិត​ស្តូប​ដែល​ធ្វើ​ដោយ​ដីស្អិត​ ​មិនមែន​ជា​អ្នក​ល្ងង់ខ្លៅ​ទេ​ឬ​។​
 [​៨​]​ ​(​បិតា​ពោល​ថា​)​ ​អ្នក​បាន​ស្រោច​ស្រប់​នូវ​ខ្ញុំ​ ​ដែល​ភ្លើង​ ​គឺ​សេចក្តី​សោក​កំពុង​ឆេះ​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ញុំាង​សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ឲ្យ​រលត់​ ​ដូច​បុគ្គល​ស្រោច​ភ្លើង​ដែល​ឆេះ​ឆ្នាំង​ខ្លាញ់​ដោយ​ទឹក​ ​សរ​ ​គឺ​សេចក្តី​សោក​ ​ដែល​អាស្រ័យ​នូវ​ហឫទ័យ​របស់​យើង​ ​អ្នក​ដកចេញ​ហើយ​ ​អ្នក​បាន​បន្ទោបង់​នូវ​សេចក្តី​សោក​ក្នុង​បិតា​នៃ​យើង​ ​ដែល​មាន​សេចក្តី​សោក​បៀតបៀន​ហើយ​។​
 [​៩​]​ ​ខ្ញុំ​នោះ​មាន​សរ​ដកចេញ​ហើយ​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​សោក​ ​មានចិត្ត​មិន​ល្អក់​ ​ម្នាល​មាណព​ ​ខ្ញុំ​លែង​សោក​ ​លែង​យំ​ ​ព្រោះ​បាន​ស្តាប់​ពាក្យ​របស់​អ្នក​។​
 [​១០​]​ ​ពួក​ជន​ណា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ជា​អ្នក​អនុគ្រោះ​ ​(​ដោះទុក្ខ​)​ ​រមែង​ធ្វើ​យ៉ាងនេះ​ ​រមែង​ដោះ​ ​(​បុគ្គល​ដទៃ​)​ ​ចេញ​ចាក​សេចក្តី​សោក​ ​ដូច​សុជាត​មាណព​ ​ដោះ​បិតា​ចាក​សេចក្តី​ទុក្ខសោក​។​

​ចប់​ ​សុជាត​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636868016616057508
ទៅកាន់ទំព័រ៖