ព្រះត្រៃបិដក ភាគ ៥៩

 ​[​១១៣​]​ ​(​ព្រះរាជា​ ​ពោល​ថា​)​ ​អ្នក​គិតរក​នូវ​ឱកាស​នៃ​ការប្រហារ​ដូច្នេះ​ ​បែរ​ងីកងាក​ ​ដូច​សត្វ​លា​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​អ្នកសម្លាប់​នូវ​នាង​មូសិកា​ទាសី​ ​(​ទម្លាក់​ទៅ​)​ ​ក្នុង​ស្រះ​ ​ប្រា​ថា្ន​ដើម្បី​ស៊ី​នូវ​បាយដំណើប​ឬ​។​
 [​១១៤​]​ ​(​ព្រះរាជា​ ​ពោល​តទៅទៀត​ថា​)​ ​មា្នល​អ្នក​ឥត​ប្រាជ្ញា​ ​អ្នកជា​បុគ្គល​នៅក្មេង​តូច​ ​តំា​ងនៅ​ក្នុង​បឋមវ័យ​ ​កាន់​យក​នូវ​គ្រឿងប្រហារ​ ​មាន​ដង​ដ៏​វែង​នេះ​ ​យើង​មិន​ឲ្យ​ជីវិត​ដល់​អ្នក​ទេ​។​
 [​១១៥​]​ ​(​ព្រះរាជា​ ​ពោល​គាថា​ដ៏​ពិសេស​ថា​)​ ​អញ​មិនមែន​រួច​ ​(​អំពី​សេចក្តី​ស្លាប់​)​ ​ព្រោះ​វិមាន​លើ​អាកាស​ ​ឬ​ព្រោះ​បុត្រ​ប្រាកដ​ស្មើដោយ​អវយវៈ​បានទេ​ ​ព្រោះថា​អញ​ត្រូវ​កូន​ប្រា​ថា្ន​ ​(​នឹង​សម្លាប់​)​ ​បាន​រួចខ្លួន​ ​ព្រោះ​គាថា​ទាំងឡាយ​។​
 [​១១៦​]​ ​បុគ្គល​គប្បី​សិក្សា​នូវ​សុតៈ​ទាំងពួង​ ​ទោះបី​ថោកទាប​ ​ឧក្រិដ្ឋ​ ​ឬ​យ៉ាង​កណ្តាល​ ​គប្បី​ដឹង​នូវ​ប្រយោជន៍​នៃ​សុតៈ​ទាំងអស់​ ​តែ​មិន​គប្បី​ប្រកប​នូវ​សុតៈ​ទាំងអស់​ទេ​ ​សុតៈ​នាំមក​នូវ​ប្រយោជន៍​ក្នុង​កាលណា​ ​កាល​ប្រាកដ​ដូច្នោះ​ ​រមែង​មាន​ប្រាកដ​។​

​ចប់​ ​មូសិក​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636868026245158261
ទៅកាន់ទំព័រ៖