ព្រះត្រៃបិដក ភាគ ៥៩
[១១៦២] (ព្រះឥន្ទ្រ ជ្រែកចូលក្នុងសរីរៈបុរោហិត ហើយនិយាយថា) ព្រះអង្គផ្ទាប់ព្រះទម្រង់កាំសរ មានស្លាបកន្ទុយជាគ្រឿងសម្លាប់បុគ្គលដទៃដោយសេចក្តីព្យាយាម ឰដ៏ព្រះទម្រង់កៅទណ្ឌហើយ នៅអល់អែកអ្វីទៀត ចូរឲ្យព្រះទម្រង់កាំសរ ដែលព្រះអង្គបាញ់ទៅហើយ សម្លាប់សរភម្រឹគឲ្យឆាប់ទៅ បពិត្រមហារាជមានប្រាជ្ញាដ៏ប្រសើរ ព្រោះសរភម្រឹគនុ៎ះ នឹងបានជាក្រយាស្ងោយរបស់ព្រះរាជា។
[១១៦៣] (ព្រះរាជា...) ម្នាលព្រាហ្មណ៍ យើងដឹងថា សរភម្រឹគនោះ ជាក្រយាស្ងោយរបស់ក្សត្រិយ៍ ពិតមែនហើយ តែយើងគោរពគុណ ដែលសរភម្រឹគ ធ្វើហើយក្នុងកាលមុន ហេតុនោះ យើងមិនសម្លាប់សរភម្រឹគទេ។
[១១៦៤] (សក្ក...) បពិត្រមហារាជ នុ៎ះមិនមែនជាសរភម្រឹគទេ នុ៎ះជាព្រះឥន្ទ្រជាធំជាងអសុរ បពិត្រព្រះអង្គជាធំជាងមនុស្ស ព្រះអង្គសម្លាប់ព្រះឥន្ទ្រនោះហើយ ចូរបានជាស្តេចទេវតា។
[១១៦៥] បពិត្រមហារាជ បើព្រះអង្គនៅអល់អែកនឹងការសម្លាប់សរភម្រឹគ ដែលជាសំឡាញ់ហើយ បពិត្រព្រះអង្គប្រសើរដោយការព្យាយាមជាងនរជន ព្រះអង្គព្រមទាំងព្រះរាជបុត្រ ព្រះរាជទេពី នឹងធ្លាក់ទៅក្នុងវេតរណីនរកនៃព្រះយមរាជ។
ID: 636868161101161583
ទៅកាន់ទំព័រ៖