ព្រះត្រៃបិដក ភាគ ៥៩
[១១៦៦] (ព្រះរាជា...) យើងផង ពួកអ្នកជនបទទាំងអស់ផង បុត្រាបុត្រីផង អគ្គមហេសីផង ពួកសំឡាញ់ផង ចូរធ្លាក់ទៅក្នុងវេតរណីនរកនៃព្រះយមរាជ ដោយពិតចុះ យើងមិនត្រូវសម្លាប់សត្វដែលឲ្យជីវិតយើងឡើយ។
[១១៦៧] សរភម្រឹគនេះ ជាអ្នកឲ្យជីវិតដល់យើង ដែលដល់នូវសេចក្តីលំបាកម្នាក់ឯង ក្នុងព្រៃដ៏ពន្លឹក បពិត្រមហាព្រហ្ម យើងរលឹកដឹងនូវកិច្ចការខាងដើម បែបនោះហើយ គប្បីសម្លាប់ដូចម្តេចបាន។
[១១៦៨] (សក្កៈ...) សូមព្រះអង្គ ជាអ្នកញុំាងមិត្រឲ្យត្រេកអរ គង់ព្រះជន្មអស់កាលយូរអង្វែង សូមព្រះអង្គសោយរាជសម្បត្តិនេះក្នុងធម្មគុណ សូមឲ្យមានពួកនាងនារីចោមរោម ហើយត្រេកអរក្នុងដែនរបស់ព្រះអង្គចុះ ដូចជាវាសវៈ ត្រេកអរ ក្នុងឋានត្រៃត្រិង្ស។
[១១៦៩] ព្រះអង្គជាបុគ្គលមិនក្រោធ មានព្រះទ័យជ្រះថ្លាជានិច្ច យកសមណព្រាហ្មណ៍ ប្រកបដោយធម៌ទាំងអស់ ជាភ្ញៀវ ព្រះអង្គគួរគេសូមបាន ឲ្យទាន និងប្រើប្រាស់ខ្លួនឯង តាមសមគួរ សត្វលោកមិនតិះដៀលបាន សូមព្រះអង្គទៅកើតក្នុងឋានសួគ៌ចុះ។
ចប់ សរភជាតក ទី១០។
ID: 636868161411379327
ទៅកាន់ទំព័រ៖