ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៣៧​]​ ​ពួក​ជន​ជា​គ្រហស្ថ​ ​ជា​អ្នកឲ្យ​បាយ​ ​ទឹក​ ​និង​សំពត់​ ​ជា​អ្នក​ហៅរក​ ​(​នូវ​អ្នកទទួល​ទាន​)​ ​ណា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មាន​ព្រះពុទ្ធ​ជាដើម​ ​ពោល​នូវ​បុគ្គល​នោះ​ថា​ ​ជា​ទិស​ ​(​ខាងលើ​)​ ​មា្នល​សេត​កេតុ​ ​បុគ្គល​មានទុក្ខ​ ​ត្រឡប់ជា​បាន​សេចក្តី​សុខ​វិញ​ព្រោះ​ដល់​នូវ​ទិស​ ​(​និព្វាន​)​ ​ណា​ ​ទិស​នុ៎ះ​ ​ជា​ទិស​ដ៏​ប្រសើរ​។​
 [​១៣៨​]​ ​(​ព្រះរាជា​ ​សួរ​បុរោហិត​ថា​)​ ​ជដិល​ទាំងឡាយ​ណា​ ​ទ្រទ្រង់​ស្បែក​ខ្លាឃ្មុំ​ទាំង​ក្រចក​ ​មាន​ធេ្ម​ញប្រ​កប​ដោយ​មន្ទិល​ ​មាន​សភាព​ដ៏​សៅហ្មង​ ​តែង​ស្វាធ្យាយ​នូវ​មន្ត​ទាំងឡាយ​ ​ជដិល​ទាំងនោះ​ ​(​ឋិតនៅ​)​ ​ក្នុង​សេចក្តី​ព្យាយាម​ជា​របស់​មនុស្ស​ ​ដឹង​ច្បាស់​នូវ​លោក​នេះ​ ​បាន​រួចចាក​អបាយ​ឬទេ​។​
 [​១៣៩​]​ ​(​បុរោហិត​ ​ទូល​តប​ថា​)​ ​បពិត្រ​ព្រះរាជា​ ​បុគ្គល​ជា​ពហុស្សូត​ ​ធ្វើបាប​កម្ម​ទាំងឡាយ​ ​មិន​ប្រព្រឹត្ត​ធម៌​ ​សូម្បី​ចេះដឹង​ច្រើន​ ​ហើយ​អាស្រ័យ​ការចេះដឹង​នោះ​ ​មិនបាន​ដល់​នូវ​ការប្រព្រឹត្តិ​ ​ក៏​រមែង​មិនបាន​រួចចាក​ទុក្ខ​ឡើយ​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636868028439033744
ទៅកាន់ទំព័រ៖