ព្រះត្រៃបិដក ភាគ ៥៩

​វេន​សា​ខ​ជាតក​ ​ទី៣​


 [​១១​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ព្រហ្មទត្ត​កុមារ​ ​សេចក្តី​កេ្សមក្សាន្ត​ក្តី​ ​ភិក្ខា​ដ៏​សម្បូរ​ក្តី​ ​សេចក្តី​សុខ​ក្នុង​កាយ​ក្តី​ ​នេះ​ ​មិន​គប្បី​មាន​ជានិច្ច​ទេ​ ​(​កាលបើ​ឥស្សរភាព​វិនាស​)​ ​ក្នុង​កាល​ជាទី​កន្លង​នៃ​ប្រយោជន៍​ ​អ្នក​កុំ​វងេ្វង​ជ្រប់​ ​ដូច​បុគ្គល​ដែល​បែកធ្លាយ​នាវា​ ​ក្នុង​កណ្តាល​សាគរ​។​
 [​១២​]​ ​បុរស​ធ្វើ​នូវ​អំពើ​ទាំងឡាយ​ណា​ ​រមែង​ឃើញ​នូវ​អំពើនោះ​ចំពោះខ្លួន​វិញ​ ​បុរស​អ្នកធ្វើ​ល្អ​ ​រមែង​បាន​ផង​ល្អ​ ​អ្នកធ្វើ​អាក្រក់​ ​រមែង​បានផល​អាក្រក់​ ​បុរស​អ្នក​សាបព្រោះ​ពូជ​បែប​ណា​ ​ផល​បែប​នោះ​ ​ក៏​រមែង​ដុះឡើង​។​
 [​១៣​]​ ​(​សេ្តច​ព្រហ្មទត្ត​ ​ពោល​ថា​)​ ​អាចារ្យ​បា​រា​ចរិយ​គោត្រ​ ​បាន​ពោល​នូវ​ពាក្យ​ណា​ ​នេះ​ជា​ពាក្យ​របស់​អាចារ្យ​នោះ​ថា​ ​បាប​ណា​ ​ដែល​អ្នកធ្វើ​ហើយ​ ​គប្បី​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ​ ​អ្នក​កុំ​ធ្វើបាប​នោះ​ឡើយ​។​
 [​១៤​]​ ​ខ្ញុំ​ ​និង​បិ​ងិ្គយ​បុរោហិត​ ​សម្លាប់​នូវ​ពួក​ក្សត្រិយ៍​មួយ​ពាន់​នាក់​ ​ដែល​ប្រដាប់​លាប​ដោយ​ខ្លឹមចន្ទន៍​ ​ទៀប​ដើមឈើ​ណា​ ​ដើមឈើ​នេះឯង​ ​ជាដើម​ជ្រៃ​ ​មាន​មែក​ត្រសាយត្រសុំ​ ​(​មិន​អាច​ជួយ​អញ​បាន​)​ ​សេ​ចកី្ត​ទុក្ខ​នោះ​ឯង​ ​ត្រឡប់​មក​ត្រូវ​ខ្ញុំ​វិញ​។​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636868016918554810
ទៅកាន់ទំព័រ៖