ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៨២​]​ ​បុគ្គល​ណា​ ​ប្រព្រឹត្ត​នូវ​សេចក្តី​សង្រ្គោះ​ក្នុង​ចំពោះមុខ​ ​កំបាំងមុខ​ ​ចំពោះ​ពួក​មិត្ត​ក្តី​ ​សត្រូវ​ក្តី​ ​បុគ្គល​ប្រសើរ​ក្តី​ ​ស្មើគ្នា​ក្តី​ ​ថោកទាប​ក្តី​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​នូវ​ប្រយោជន៍​ក្តី​ ​មិនមែន​ជា​ប្រយោជន៍​ក្តី​ ​មិន​ពោល​ពាក្យ​អាក្រក់​ក្នុង​កាលណា​ម្តង​ ​ខ្ញុំ​ជា​អ្នក​គប់​រក​ចំពោះ​បុរស​នោះ​ ​ទោះបី​ស្លាប់​ក្តី​ ​រស់​ក្តី​។​
 [​១៨៣​]​ ​បណ្តា​គុណ​ទាំង​នុ៎ះ​ ​បុរស​ណាមួយ​ ​ជា​អ្នក​គ្មាន​បញ្ញា​ ​បាន​នូវ​សិរី​ ​ជាទី​ត្រេកអរ​ណាមួយ​ ​ហើយ​ស្រវឹង​ ​ខ្ញុំ​វៀរ​នូវ​បុរស​នោះ​អ្នក​ប្រព្រឹត្ត​មិន​ស្មើ​ ​មាន​សភាព​ដ៏​ក្តៅក្រហាយ​ ​ដូចជា​បុគ្គល​វៀរបង់​នូវ​រណ្តៅ​លាមក​។​
 [​១៨៤​]​ ​បុគ្គល​ធ្វើ​នូវ​គុណសម្បត្តិ​ ​គឺ​បុណ្យ​ដោយខ្លួនឯង​ ​ធ្វើ​នូវ​អំពើ​មិនមែន​ជា​បុណ្យ​ ​ក៏ដោយ​ខ្លួនឯង​ ​ព្រោះថា​ ​បុគ្គល​ដទៃ​ ​ធ្វើ​នូវ​គុណសម្បត្តិ​ ​គឺ​បុណ្យ​ក្តី​ ​មិនមែន​បុណ្យ​ក្តី​ ​ដល់​បុគ្គល​ឯទៀត​មិនបានទេ​។​

​ចប់​ ​សិរិ​កាឡកណ្ណី​ជាតក​ ​ទី៧​។​


​កុក្កុដ​ជាតក​ ​ទី៨​


 [​១៨៥​]​ ​(​សំពោច​ញី​ ​និយាយ​ថា​)​ ​នែអ្នក​មានខ្លួន​បិទបាំង​ដោយ​ស្លាប​ដ៏​វិចិត្រ​ល្អ​ ​ជា​សត្វ​មាន​សិរ្ស៍​ក្រហម​ ​ទៅកាន់​អាកាស​បាន​ ​ចូរ​អ្នក​ចុះ​អំពី​មែកឈើ​មក​ ​ខ្ញុំ​នឹងជា​ប្រពន្ធ​របស់​អ្នក​ដោយ​ទទេ​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636868035470775936
ទៅកាន់ទំព័រ៖