ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៩៥​]​ ​បុគ្គល​អាក្រក់​ ​និយាយ​ដោយ​វាចា​ផ្សេង​ ​ធ្វើ​ដោយ​កាយ​ផ្សេង​ ​វា​ប្រព្រឹត្ត​ធម៌​តែ​សំដី​ ​មិនមែន​ទាំង​កាយ​ផង​ទេ​ ​មិន​ដំ​កល់​ខ្លួន​ទុក​ក្នុង​ធម៌​នោះ​។​
 [​១៩៦​]​ ​បុគ្គល​អ្នក​ទន់ភ្លន់​ដោយ​វាចា​ ​តែ​គេ​ស្គាល់ចិត្ត​បាន​ដោយ​ក្រ​ ​ដូចជា​ពស់វែក​បិទបាំង​ខ្លួន​ ​អាស្រ័យ​នៅក្នុង​រូង​ ​បុគ្គល​មានធម៌​ជា​ទង់ជ័យ​ ​គេ​សន្មត​ថា​ល្អ​ក្នុង​ស្រុក​ ​និង​និគម​ទាំងឡាយ​ ​បុគ្គល​បែបនេះ​ ​បុរស​អ្នក​ល្ងង់ខ្លៅ​ ​ស្គាល់​បាន​ដោយ​ក្រ​។​
 [​១៩៧​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​បៀតបៀន​ក្អែក​នេះ​ដោយ​ចំពុះ​ផង​ ​ចូរ​បៀតបៀន​ក្អែក​នេះ​ ​ដោយ​ជើង​ផង​ ​ចូរ​ញុំាង​ក្អែក​លាមក​នេះ​ ​ឲ្យ​វិនាស​ទៅ​ ​ក្អែក​នេះ​ ​មិន​គួរឲ្យ​នៅជា​មួយ​ទេ​។​

​ចប់​ ​ធម្ម​ទ្ធ​ជ​ជាតក​ ​ទី៩​។​


​នន្ទិ​យមិ​គ​រាជ​ជាតក​ ​ទី១០​


 [​១៩៨​]​ ​(​ម្រឹគ​មាតាបិតា​ ​និ​យាយ​ផ្តំា​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​អ្នក​ទៅកាន់​ឧទ្យាន​ឈ្មោះ​អញ្ជ័ន​ ​ក្នុង​ក្រុង​សាកេ​ត​ ​និយាយប្រាប់​កូន​ឈ្មោះ​នន្ទិ​យៈ​ ​ជា​ឱរស​របស់ខ្ញុំ​ថា​ ​មាតាបិតា​ទាំងឡាយ​ ​របស់​អ្នកចាស់​ហើយ​ ​គាត់​ចង់​ឃើញ​អ្នក​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636868036622281799
ទៅកាន់ទំព័រ៖