ព្រះត្រៃបិដក ភាគ ៥៩

 ​[​២០៩​]​ ​(​ពពែ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​បុគ្គល​បែប​នោះ​ ​លះបង់​ចោល​នូវ​ខ្លួន​ ​មិន​សេពគប់​នូវ​វត្ថុជា​ទីស្រឡាញ់​ ​ដោយ​គិតថា​ ​(​វត្ថុ​នេះ​)​ ​ជាទីស្រឡាញ់​របស់​អញ​ ​ខ្លួនឯង​ ​តើ​ប្រសើរ​ជាង​របស់​ដែល​ប្រសើរ​ទៅទៀត​ ​ព្រោះ​បុរស​ដែល​មានខ្លួន​អប់រំ​ហើយ​ ​គប្បី​បាន​នូវ​ជន​ជាទីស្រឡាញ់​ក្នុង​កាល​ជា​ខាងក្រោយ​។​

​ចប់​ ​ខុរ​បុត្ត​ជាតក​ ​ទី១​។​


​សូ​ចិ​ជាតក​ ​ទី២​


 [​២១០​]​ ​(​កុមារ​បុត្រ​ពោធិសត្វ​ ​ពោល​ថា​)​ ​នរណា​ចង់​ទិញ​ម្ជុល​ ​(​របស់ខ្ញុំ​)​ ​ជា​ម្ជុល​មិន​គ្រោតគ្រាត​ ​មិន​អាក្រក់​ ​ដែល​សំលៀង​ដោយ​ថ្ម​ ​មាន​ច្បោះ​ដ៏​ល្អ​ ​មាន​ចុង​ដ៏​ស្រួច​ឆ្មារ​។​
 [​២១១​]​ ​នរណា​ចង់​ទិញ​ម្ជុល​ ​ជា​ម្ជុល​ដែល​ដុសខាត់​ល្អ​ ​មាន​ច្បោះ​ល្អ​ ​ដែល​ប្រព្រឹត្តទៅ​ដោយ​ល្អ​តាមលំដាប់​ ​(​រៀវ​តូច​)​ ​ចាក់ទម្លុះ​នូវ​របស់​ក្រាស់​បាន​។​
 [​២១២​]​ ​(​នាង​កុមារី​ ​ពោល​ថា​)​ ​ម្ជុល​ ​និង​សន្ទូច​ ​តែង​ចេញ​អំពី​ស្រុក​នេះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ចុះ​បុរស​នេះ​ជា​អ្វី​ ​ចង់​លក់​ម្ជុល​ក្នុង​ស្រុក​របស់​ជាង​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636868037980179466
ទៅកាន់ទំព័រ៖